រំលោភបូក រួចវាយសម្លាប់ បោះចោលទៅក្នុងទឹកអូរ ទីបំផុត ជនសង្ស័យ ដែលបានធ្វើសកម្មភាពរំលោភសម្លាប់ទៅលើប្អូនស្រីរងគ្រោះអាយុ ១៧ឆ្នាំ នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ដោយមានសមាសភាពចំនួន ៣រូប ដូចខាងក្រោម ៖
១. ភាក់ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ
២. ភាជ សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ
៣. ត្រយ ចិត្រា ភេទប្រុស អាយុ ១៥ឆ្នាំ។
*ជនសង្ស័យទាំងបីរូប សុទ្ធតែជាអ្នករស់នៅភូមិផងរបងជាមួយនឹងប្អូនស្រីជនរងគ្រោះ ហើយកំពុងស្ថិតនៅវ័យក្មេងខ្ចីជាទីបំផុត ។
*ជនសង្ស័យទាំងបីរូបបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលបស្ទាក់ចាប់ជនរងគ្រោះនៅតាមផ្លូវ យកទៅរំលោភបូក រួចវាយសម្លាប់ចោល និងបោះចូលទៅក្នុងទឹកអូរពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
0 Comments