គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ផ្ទះកាហ្វេវប្បធម៌សៀមរាប សូមធ្វើការថ្កោលទោសចំពោះបុគ្គល សាន្តប៊ុនធឿន អ្នកសារព័ត៌មាន​​គ្មានវិជ្ជាជីវ:

 សេចក្ដីជូនដំណឹង៖



      ផ្ទះកាហ្វេវប្បធម៌សៀមរាប សូមធ្វើការថ្កោលទោសចំពោះបុគ្គល សាន្តប៊ុនធឿន អ្នកសារព័ត៌មាន​​គ្មានវិជ្ជាជីវក្នុងរូបភាពប្រេីក្បាលមេក្រូ​ អង្គភាពសារព័ត៌មាន​ ទាំងអាការ:ស្រវឹងស្រា​ អួតក្អេងក្អាង បានមកបង្ករឿងដោយចេតនា គម្រាមកំហែងដល់អាយុជីវិតម្ចាស់ហាង​ ដោយបានប្រើពាក្យពេចន៍​ #យកកាំភ្លេីងមកអោយអញ​ #ចេញមកអញកាត់ក្បាល...​ គ្មានកោតក្រែងច្បាប់​ គ្មានក្រមសីលធម៌​ ប្រមាថជាន់ឈ្លីដល់សកម្មភាពកំពុងផ្សព្វផ្សាយវប្បធម៌របស់យើងខ្ញុំ​ ដែលជាអាជីវកម្មស្របច្បាប់​ កាលពីវេលាព្រឹក​ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នៅខេត្តសៀមរាបនៅខាងមុខហាងកាហ្វេវប្បធម៌ផ្ទាល់តែម្ដង ធ្វើអោយប៉ះពាល់ដល់របរអាជីវកម្មប្រចាំថ្ងៃសម្រាប់ចិញ្ចឹមកូនក្មួយអ្នកវប្បធម៌យេីង និងប៉ះពាល់ទៅដល់បេសកកម្មដើម្បីផ្សព្វផ្សាយវប្បធម៌រួមនៃជាតិខ្មែរ។    


​       ដូច្នេះយើងខ្ញុំសូមគោរពជម្រាបដល់​ សម្ដេច​ ទ្រង់​ ឯកឧត្ដម​ លោកជំទាវ​ ពុកម៉ែបងប្អូនមហាជនថា យើងខ្ញុំដែលជាសាមីម្ចាស់អាជីវកម្ម​ និងក្រុមគ្រួសារកោសិកាអ្នកវប្បធម៌គ្រប់រូប​ មិនអាចទទួលយកបាននូវទង្វេីដ៏សាហាវ​ ព្រៃផ្សៃយង់គ្នងរបស់បុគ្គលនេះបានឡេីយ។ 


​      សូមស្ថាប័នច្បាប់​ អាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាជ្រាប​ និងរកយុត្តិធម៌ជូនយេីងខ្ញុំដែលជាប្រជាពលរដ្ឋស្លូតត្រង់ផង។ 

​       

​      យេីងខ្ញុំនឹងភ្ជាប់​ វីឌីអូផ្សាយផ្ទាល់របស់បុគ្គលនេះ​ និងវីឌីអូដែលក្រុមការងារយេីងថតបានជូនក្នុងសំណុំរឿងបណ្ដឹងផ្លូវច្បាប់ជូនតុលាការ។ 

 

​      ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

​      ក្រសួងយុត្តិធម៌ Ministry of Justice

​      ក្រសួងព័ត៌មាន - Ministry of Information

​      អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police

​      រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall 

Post a Comment

0 Comments