រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ១៧និង១៥ នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ខែមីនា ឆ្នាំ២០២២ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅអគារស្នាក់នៅ ដាយមិនធ្វីនថោវើ (Diamond Twin Tower) ដែលស្ថិតនៅអគារលេខ ផ្លូវបេតុង ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ: ដាបូរ៉ាពេជ្រ ភេទស្រី អាយុ ៤២ ឆ្នាំ មុខរបរ: ម្ចាស់អាគារ ។
+ មូលហេតុ: កំពុងបន្តការស្រាវជ្រាវ ។
- ប្រភេទសំណង់: ថ្មបេតុង ទំហំ ៧០ម៉ែត្រ x ១០០ម៉ែត្រ កម្ពស់ ៣២ ជាន់ ។
- ខូចខាតសម្ភារៈ ឆេះប្រអប់ភ្លើងពីជាន់ទី១៦ ដល់ជាន់ទី៣១ អស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
- ស្លាប់មនុស្ស : គ្មាន ។
- របួសមនុស្ស: របួសស្រាលមនុស្សចំនួន ០៣ នាក់ (ក្មេងប្រុសចំនួន ០១ នាក់, ក្មេងស្រីចំនួន ០១ នាក់ និងស្រ្តីចំនួន ០១ នាក់) ពុំស្គាល់ឈ្មោះនោះទេ ។
+ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យយើងបានប្រេីប្រាស់រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ២៥ គ្រឿង ពុំបានប្រើប្រាស់ទឹកឡើយ ។
+ រថយន្តជំនួយអន្តរាគមន៍ពន្លត់រួមមានដូចខាងក្រោមៈ
១- រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០២ គ្រឿង ពុំបានប្រើប្រាស់ទឹកឡើយ ។
២- រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន ០៧ គ្រឿង ពុំបានប្រើប្រាស់ទឹកឡើយ ។
០៣- រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងជ្រោចង្វារចំនួន ០៥ គ្រឿង ពុំបានប្រើប្រាស់ទឹកឡើយ ។
៤- រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យារ ចំនួន ០២ គ្រឿង ពុំបានប្រើប្រាស់ទឹកឡើយ ។
- ពន្លត់ចប់ : នៅវេលាម៉ោង ១៩និង០០ នាទីល្ងាច ថ្ងៃខែឆ្នាំដដែល៕
0 Comments