គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ឱ្យចុះបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រី១កន្លែងទៀត របស់ឈ្មោះ អាប៊ិន ជនជាតិវៀតណាម (រហ័សនាម១៨) ក្រោយបង្ក្រាបម្ដងហើយលួចបើកឡើងវិញ



(ភ្នំពេញ) លោក ឯក ឃុនដឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានបញ្ជាកម្លាំងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់ ឱ្យចុះបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រី១កន្លែង ជាថ្មីម្ដងទៀត ដែលគេស្គាល់ម្ចាស់ឈ្មោះ អាប៊ិន ជនជាតិវៀតណាម(រហ័សនាម១៨និងដកហូតបានម៉ាស៉ីន ភ្ជាប់ជាមួយតួទូរហ្គេមបាញ់ត្រី១គ្រឿងផងដែរ ក្រោយពីលោកអភិបាលខណ្ឌ បញ្ជាកម្លាំងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់ ឱ្យចុះបង្ក្រាបម្ដងរួចមកហើយ មិនរាងចាល។


ប្រតិបត្តិការបង្ក្រាបទីតាំងបនល្បែងហ្គេមបាញ់ត្រី១កន្លែង ជាថ្មីម្ដងទៀត ដែលគេស្គាល់ម្ចាស់ឈ្មោះ អាប៊ិន ជនជាតិវៀតណាម(រហ័សនាម១៨របស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ នេះបានអនុវត្តឡើង ស្ថិតនៅសំណង់មិនរៀបរយ តាមបណ្ដោយផ្លូវលំ ខាងក្រោយមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ ភូមិ៤ (ហៅភូមិដើមអម្ពិលក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវនារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។


សូមជម្រាបថា លោក ឯក ឃុនដឿន កាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ សប្ដាហ៍មុនបានបញ្ជាកម្លាំងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់ ឱ្យចុះបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីមួយកន្លែងនេះម្ដងរួចហើយ ដែលគេស្គាល់ម្ចាស់ឈ្មោះ អាប៊ិន ជនជាតិវៀតណាម (រហ័សនាម១៨និងដកហូតបានវត្ថុតាងម៉ាស៉ីន ភ្ជាប់ជាមួយទូហ្គេមបាញ់ត្រី១គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌដើម្បីបន្តស្រាវជ្រាវ និងបន្តនីតិវិធី តាមរយៈសេចក្ដីរាយការណ៍ និងសំណូមពរពីសំណាក់ប្រជាពលរដ្ឋ ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ លើការទប់ស្កាត់រាល់បទល្មើសនានា សំដៅអនុវត្តឲ្យបាននូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

Post a Comment

0 Comments