រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ០៧និង១០ នាទីយប់ ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមិនាឆ្នាំ២០២២ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងនៅតាមបណ្ដោយផ្លូវសហព័ទ្ធរុស្សី ចំណុចសាកលវិទ្យាល័យភូមិន្ទភំ្នពេញ ភូមិ១៦ក្រុម៦១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ សំ សំអុល ភេទ ប្រុស អាយុ ៥៥ ឆ្នាំ ។
+ មុខរបរ: ប្រធានការិយាល័យរដ្ឋបាល ។
+ មូលហេតុ: បណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ។
+ ប្រភេទសំណង់: ថ្មបេងតុង ទំហំ ៨ម៉ែត្រx២៥ម៉ែត្រ ។
+ ខូចខាតសម្ភារៈ: ឃ្លាំងស្តុបកៅអីចាស់ៗ ក្តារខៀនអស់ទាំងស្រុង នឹងពុំបណ្ដាលអោយឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
- ស្លាប់មនុស្ស : គ្មាន ។
- របួសមនុស្ស:គ្មាន ។
+ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានប្រេីប្រាស់រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ០៨ គ្រឿង ប្រេីប្រាស់ទឹកអស់ ០៥ រថយន្ត ស្មើរនឹង ២០ម៉ែត្រគូប ។
- ពន្លត់ចប់ : នៅវេលាម៉ោង ០៨និង០០នាទី យប់ថ្ងៃខែឆ្នាំដដែល ៕
0 Comments