គេហទំព័រ មួយរៀល

អាជ្ញាធរចុះបង្រ្កាបហ្គេមបាញ់ត្រីមួយកន្លែងឃាត់មនុស្សជិត១០នាក់និងរឹបអូសសម្ភារៈវត្ថុតាងជាច្រើនផង



ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ដោយមានការបញ្ជាផ្ទាល់ពីលោក​ ថេង​ សុថុល​ អភិបាលខណ្ឌ​ និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន។


គណៈបញ្ជាការឯកភាពខណ្ឌចំការមនដឹកនាំដោយ លោក​ យស យុទ្ធី​ អភិបាលរងខណ្ឌចំការមន បានដឹកនាំក្រុមការងារចុះបង្រាបល្បែងស៉ីសងហ្គេមបាញ់ត្រី ស្ថិតនៅភូមិ៤ ផ្លូវ៩៧ កែងផ្លូវ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។


 ជាលទ្ធផល ឃាត់មនុស្សបានចំនួន០៧ ស្រី០២នាក់ និងទូហ្គេមបាញ់ត្រីចំនួន ០២ទូ និងទូកុំព្យូទ័រចំនួន០៦គ្រឿង រួចយកទៅរក្សារទុកនៅសាលាខណ្ឌចំការមន៕

Post a Comment

0 Comments