គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

យុវជនពីរនាក់ជិះម៉ូតូខ្វះការប្រុងប្រយ័ត្នគេចកង់បីជុលទៅបុកម៉ូតូឌុបចតរងចាំម៉ូយ



រាជធានីភ្នំពេញ៖ នៅម៉ោង០៩និង៥០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ នៅផ្លូវ២៨៩កែងផ្លូវក្រោយតិចណូ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលឱ្យបុរស២នាក់បាក់ជើងនិងរងរបួសស្រាលម្នាក់ 


យោងតាមសាក្សីប្រាប់ថា មុនពេលកើតហេតុបុរសរត់ម៉ូតូឌុប ម៉ាកវីវ៉ា ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម 1B-4606 ស្នាក់បន្ទប់ជួលម្នាក់ឯង ចតម៉ូតូនៅកើតហេតុរងចាំដឹកម៉ូយ ស្រាប់តែមានយុវជនចំនួន២នាក់ជិះម៉ូតូឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1FU-9791 បើកបរពីជើងទៅត្បូងតាមបណ្តោយផ្លូវ២៨៩ គេចកង់បីខ្វះការប្រុងប្រយ័ត្នមកបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឱ្យអ្នករត់ម៉ូតូឌុបបាក់ជើងខាងឆ្វេងនិងអ្នកបង្កបាក់ជើងម្នាក់និងរងរបួសស្រាលម្នាក់ ភ្លាមៗនោះរថយន្តសាម៉ុយបានមកដល់នាំយកទៅសង្គ្រោះតែម្តង 


សមត្ថកិច្ចនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការវាស់វែងនិងយកម៉ូតូទាំង២គ្រឿងរក្សាទុក ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីនាពេលក្រោយ 

Post a Comment

0 Comments