សម្ដេចក្រឡាហោម ស ខេង បានទម្លាយឲ្យដឹង ចំពោះអភិបាលខេត្តមួយរូប ដែលកុហកភូតភរសម្ដេចនាយករដ្ឋមន្ត្រី និងសម្ដេច



ខេត្តព្រះសីហនុ៖  នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារខេត្តព្រះសីហនុ នាថ្ងៃទី៩ ខែមីនា ឆ្បាំ២០២២នេះ សម្តេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គិតថាជាអភិបាលខេត្តដែលមិនដែលចុះមូលដ្ឋានទាល់តែសោះ ព្រោះមិនស្គាល់ភូមិសាស្ត្ររបស់ខេត្តខ្លួន 


សម្តេចបានថ្លែងថា «ខ្ញុំភ្ញាក់ព្រើតែម្តងថា យីចៅហ្វាយខេត្តឯងដល់ថ្នាក់ហ្នឹង …» 


បើទោះបីសម្តេចក្រឡាហោម មិនបានបញ្ចេញឈ្មោះក៏គេអាចដឹងដែរ ព្រោះរឿងដែលសម្តេចលើក ឡើងគឺកើតឡើងនៅខេត្តត្បូងឃ្មុំ 


សម្ដេចក្រឡាហោម  ខេង បានទម្លាយឲ្យដឹង ចំពោះអភិបាលខេត្តមួយរូប ដែលកុហកភូតភរសម្ដេចនាយករដ្ឋមន្ត្រីនិងសម្ដេច 


សម្តេចក្រឡាហោមបានមានប្រសាសន៍នៅក្នុងចំណោមមន្ត្រីជាច្រើនថា «ខ្ញុំនិយាយពីទីនេះទៅប្រហែលជាឮដល់ចៅហ្វាយខេត្តមួយចំនួនហើយមានចៅហ្វាយខេត្តមួយនោះ គាត់មិនស្គាល់តែម្ដង ខ្ញុំមិនដឹងថា គាត់ចុះឬមិនចុះមូលដ្ឋានទេប៉ុន្តែខ្ញុំសន្និដ្ឋានថាគាត់មិនចុះតែម្ដងសម្ដេចតេជោនាយករដ្ឋមន្ត្រីបានសួរគាត់ថា តើពីទីនេះ (ត្បូងឃ្មុំទៅទៅទន្លេបិទប៉ុន្មានគីឡូ(ម៉ែត្រ)? គាត់ឆ្លើយថា ២៧ គីឡូ(ម៉ែត្រតាមពិតវាមានចម្ងាយរហូត ៤១ គីឡូ(ម៉ែត្រ) 


គាត់(សម្ដេចតេជោ)សួរថា “សន្លប់នៅទីណាគាត់ (អភិបាលខេត្តឆ្លើយថាសន្លប់នៅ ២០គីឡូ(ម៉ែត្រ)ពីទីនេះ  តាមពិតកន្លែងដែលសម្តេចកំពុងឈរមានប្រសាសន៍នោះគឺជា “សន្លប់ “ហើយ ប៉ុន្តែគាត់ឆ្លើយថា ២០ គីឡូ(ម៉ែត្រ 


បានសេចក្តីថាគាត់អត់ស្គាល់តែម្ដងគឺ គាត់មិនស្គាល់មូលដ្ឋានតែម្ដងខ្ញុំភ្ញាក់ព្រើតតែម្តងថា យីចៅ ហ្វាយខេត្តឯងដល់ថ្នាក់ហ្នឹងវ៉ី ដល់ពេលសួរថា តាហៀវនៅណាគាត់ចង្អុលទៅលិច តាមពិតតាហៀវវានៅខាងកើត … » 


សម្តេចក្រឡាហោម  ខេង បានមានប្រសាសន៍ថា ការងារសំខាន់ទី២ របស់អភិបាលខេត្តគឺ ចុះមូលដ្ឋាន ដូចនេះបើអភិបាលខេត្តអភិបាលស្រុកមិនស្គាល់មូលដ្ឋានគឺ  ពិបាកហើយហើយបើថ្នាក់ឃុំគឺ ត្រូវស្គាល់ផ្ទះប្រជាពលរដ្ឋតែម្ដងនេះជារបៀបរបបធ្វើការងារពិសេសរបស់យើង ដែលមិនអាចមើលស្រាលបានទេ  


បើយើងមិនស្គាល់មូលដ្ឋានផង តើយើងដឹងពីប្រជាពលរដ្ឋរស់នៅរបៀបម៉េចកើតបើយើងមិនដែលស្គាល់ផងហ្នឹងគាត់ចង់បានអីសំណូមពរអី មានការលំបាកបែបណា តើយើងដឹងទេអញ្ចឹងខ្ញុំស្នើរថា ទាំងអស់គ្នាសុទ្ធតែស្ថិតនៅក្នុងក្រុមការងារហើយអញ្ចឹងត្រូវតែចុះមូលដ្ឋាន ចុះមូលដ្ឋានគឺ ត្រូវតែកំណត់ឲ្យច្បាស់ថា តើចុះទៅដើម្បីអ្វីជួបអ្នកណាហើយធ្វើអ្វីអ្នកខ្លះចុះមែន ប៉ុន្តែមិនដឹងចុះទៅធ្វើអីទេព្រោះមិនឃើញលទ្ធផលអ្វីទាំងអស់ 


សម្តេចក៏បានរំលឹកទៅដល់អភិបាលខេត្តពីសម័យមុនដែរថា ចៅហ្វាយខេត្តឲ្យតែថ្ងៃសុក្រឡើងគឺ ចាប់ផ្តើមជុំគ្នាច្រៀងរាំ ស៊ីផឹកស្រីស្រា មិនដែលចុះមូលដ្ឋានឬស្គាល់ប្រជាជន នោះទេ  


តែយើងត្រូវតែចុះទៅមូលដ្ឋាន ដើម្បីដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និង ដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានឲ្យបាន 

Post a Comment

0 Comments