រាជធានីភ្នំពេញ៖ ទីតាំងបនល្បែងស៊ីសងដុះស្លែ មួយកន្លែងក្នុងខណ្ឌមានជ័យ នៅក្នុងផ្ទះលោក ឆើត កំពុងតែធ្វើព្យុះភ្លៀង និងគំរាមកំហែងដ៏សន្តិសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ យ៉ាងធ្ងន់ធ្ងរឈ្នានទៅដល់ប្រើអំពើហឹង្សា និងយកទូរស័ព្ទភស្តុតាង ដែលអង្គភាពអ្នកសារព័ត៌មាន យើងថតបាន ទៅបោះចោលក្នុងប្រឡាយទឹកស្អុយ ដោយមិនគោរពច្បាប់បន្តិចសោះ ។
សកម្មភាពរបស់មេបនល្បែង បានប្រើអំពើហឹង្សា ទៅលើអ្នកសារព័ត៌មាន គឺជាទង្វើដែលបញ្ជាក់យ៉ាងច្បាស់ថា លោក ឆើត គឺជាមនុស្សដែលមានឥទ្ធិពលប្រចាំតំបន់ ឬក៏ជាស្តេចក្រាញ់ នៃការបង្កើតបនល្បែងប្រជុលមាន់បង្កប់អាប៉ោងជាដើមចោមក្នុងការបង្កើតបទល្មើសជាច្រើនឆ្នាំ ធ្វើអោយ ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល កំពុងមានការព្រួយបារម្ភ ពីព្រោះទីណាមានល្បែងស៊ីសងទីនោះនិងក្លាយជាតំបន់ អសន្តិសុខនាពេលខាងមុខ យ៉ាងណាម៉ិញ លោក ឆើត ដែលជាបុរសខ្លាំងប្រចាំតំបន់ យោងលើឯកសារនៃការផ្សព្វផ្សាយ របស់អង្គភាពអ្នកសារព័ត៌មាន យើងរយ:ពេលកន្លងមក យើងសង្កេតឃើញថា លោក ឆើត មានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងបទល្មើសរបស់ខ្លួន តាំងពី លោកអធិការ ជំនាន់ចាស់ ផ្លាស់មកដល់ជំនាន់ថ្មី ។
លោក អ៊ុក បូនីន អធិការខណ្ឌមានជ័យ មានសមត្ថភាពខ្ពស់ ក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ គួរអោយកត់សម្គាល់ ប៉ុន្តែពេលនេះមកប៉ះចំលោក ឆើត មេបនល្បែង សម្តែងរិទ្ធិ បានបញ្ចេញសកម្មភាពយ៉ាងគឃ្លើន ប្រើអំពើហឹង្សា មកលើអ្នកសារព័ត៌មានហាក់បីដូចជាមានភាពស្ទាក់ស្ទើរ ក្នុងការសម្រេចអនុវត្តន៍បទបញ្ជា០០៦របស់អគ្គស្នងការ នគរបាលជាតិ នៃក្រសួងមហាផ្ទៃ តើអនុវត្តនៅខណ្ឌមានជ័យ មានប្រសិទ្ធភាពដែលឬទេ? ។
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល កំពុងរងចាំមើលថា តើ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាត់វិធានការយ៉ាងណា ចំពោះ ករណីខាងលើនេះ ។
ពាក្យបណ្តឹង របស់អ្នកសារព័ត៌មាន បានប្តឹងមេញៀនល្បែង ទៅអធិការដ្ឋានខណ្ឌមានជ័យ តែមកដល់ពេលនេះ នៅតែរក្សាភាពស្ងៀមស្ងាត់នៅឡើយ មន្ត្រីចាប់ជនសង្ស័យមិនបាននៅតែជាមន្ត្រី ចំណែក ជនរងគ្រោះ ដែលត្រូវ ពួកញៀនល្បែងប្រើអំពើហឹង្សាតើអ្នកណាជាអ្នកទទួលខុសត្រូវ? ។
តើលោក អ៊ុក បូនីន អធិការខណ្ឌមានជ័យ មានសមត្ថភាព ក្នុងការចាប់ជនសង្ស័យ មកផ្តន្ទាទោសដែលឬទេ? ។
ជនរងគ្រោះ ស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ មេត្តាជួយអន្តរាគមន៍ ចំពោះ មេបនល្បែងខាងលើ មកផ្តន្ទាទោសតាមច្បាប់ ៕
0 Comments