គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ចូរប្រុងប្រយ័ត្នមានផេកក្លែងក្លាយរបស់ហាង រតនៈ ១៦៨ លក់ទូរស័ព្ទក្នុងគោលបំណងទុច្ចរិត បោកប្រាស់បងប្អូនអតិថិជន



ខ្ញុំមេធាវី ទន់ តារាវិឆាន ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ ១៥២២ មាន ការិយាល័យ ក្រុមមេធាវីស៊ីនហាន មានទីតាំងស្ថិតនៅ ផ្សារទំនើបស៊ីធីម៉ល ជាន់ទី៣ ផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាមេធាវីតំណាងដោយអាណត្តិ និងការពារផ្លូវច្បាប់ឱ្យ ហាង រតនៈ 168 


សូមជម្រាបជូនសាធារណជន និងអតិថិជនទាំងអស់របស់ "ហាង រតនៈ 168” យោងៈ កិច្ចព្រមព្រៀងសហការ ការពារផ្លូវច្បាប់ឱ្យ"ហាង រតនៈ 168 ” ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១  ក្នុងនាមខ្ញុំបាទជាមេធាវីការពារផ្លូវច្បាប់ទាំងស្រុងឱ្យ “ រតនះ 168” សូមធ្វើការបញ្ជាក់បំភ្លឺទៅកាន់ សាធារណជន និងអតិថិជនទាំងអស់គ្រប់មជ្ឈដ្ឋានរបស់ “ហាង រតនះ 168” ជាទីគោរពមេត្តាជ្រាបថា៖កាលពី កន្លងទៅថ្មីៗនេះ មានជនខិលខូចបានបង្កើតផេកក្លែងក្លាយមួយ ដែលបានប្រើប្រាស់ឈ្មោះ ( Rattanak168 Phone Shop និងប្រើប្រាស់ទូរស័ព្ទក្នុងផេកក្លែងក្លាយមានលេខ 085 856 713 និងគ្មានការប្រើប្រាស់ Location របស់ហាងក្នុងផេកក្លែងក្លាយដោយបានយករូបភាពថតក្នុងហាង មានទាំងLOGO របស់ហាង និងឈ្មោះ ហាង រតនះ 168 ទៅប្រើប្រាស់ក្នុងបណ្តាញសង្គមផ្សេងៗ ក្នុងគោលបំណងទុច្ចរិត បោកប្រាស់បងប្អូនអតិថិជន ឱ្យមានការ ភ័ន្តច្រឡំនឹងផេកផ្លូវការរបស់ “ហាង រតនះ168” 


ខ្ញុំសូមជម្រាបជូនសាធារណជន និងអតិថិជនរបស់ “ហា រតនះ 168” ផងដែរថា ផេកផ្លូវការរបស់ “ហាង រតនះ 168” គឺមានឈ្មោះ៖Ratanak168 PhoneShop និងមានប្រើប្រាស់ទូរស័ព្ទទំនាក់ទំនងចំនួនបួនខ្សែ តែប៉ុណ្ណោះ រួមមានលេខ 092 667669,069667 669,060 667 669, 017 844 441 និងមាន ភា្ជប់Location របស់ហាង ក្នុងផេកផ្លូវការរបស់ “ហាងរតនះ 168” ផ្ទាល់ ងាយស្រួលបងប្អូនអតិថិជនស្វែងរក។


ក្នុងករណីម្ចាស់ផេកក្លែងក្លាយនៅតែគឃ្លីនបន្តយកឈ្មោះ “ហាង រតនះ 168” ទៅធ្វើសកម្មភាពខុសច្បាប់ បោកប្រាស់អតិថិជនរបស់ហាងទៀត ក្នុងនាមខ្ញុំជាមេធាវីការពារផ្លូវច្បាប់ឱ្យ “ហាង រតនះ 168” នឹងចាត់វិធានការ តាមផ្លូវច្បាប់ និងរីករាយសហការជានិច្ចជាមួយបងប្អូនអតិថិជន ដើម្បីឈានដល់ការចាប់ជនខិលខូចនោះ យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់។


បញ្ជាក់៖ “ហាង រតនះ 168” មិនទទួលខុសត្រូវរាល់ការខូចខាតទាំងអស់ ចំពោះផេកក្លែងក្លាយនោះទេ។ អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមគ្រប់សាធារណជន និងអតិថិជនទាំងអស់របស់ “ហាង រតនះ 168” មេត្តាជ្រាបជាពត៍មាន 

Post a Comment

0 Comments