រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២
វេលាម៉ោង៩:០០ព្រឹក ដោយគោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ស្តីអំពីការចុះបង្ក្រាបរាល់បទល្មើសល្បែងស៊ីសង onlineគ្រប់ប្រភេទ។
ដោយមានការយកចិត្តទុកដាក់ពីលោក ធឹម សំអាន អភិបាលនៃគណ:អភិបាលខណ្ឌបឹងកេងកង បានបញ្ជាផ្ទាល់ទៅលោកអភិបាលរង គឹមណៃ វិរះខេមរា លោក ស្រេង វណ្ណះ នឹង លោក សុខ បាន ដឹកនាំកងកម្លាំងចុះអនុវត្តន៍បង្ក្រាបទីតាំងលួចលាក់បើកលេងល្បែងភ្នាល់ស៊ីសងមួយកន្លែងដែលឋិតក្នុង សង្កាត់ទួលស្វាយព្រៃ១ ផ្ទះលេខ៦៩ ផ្លូវ៣១០ ខណ្ឌបឹងកេងកង ។
សុំបញ្ជាក់ចំពោះទីតាំងខាងលើនេះអជ្ញាធរខណ្ឌរបស់លោកធ្លាប់ចុះទៅបង្ក្រាបជាច្រើនលើកមកហើយ ប៉ុន្តែទីតាំងនៅតែហ៊ានលួចបើកដដែលដោយមិនខ្លាចញញើតអ្វីទាំងអស់។
ជាចុងក្រោយលោក ធឹម សំអាន បានបញ្ជាដល់អជ្ញាធរនៃមូលដ្ឋានរបស់លោកត្រូវរាយការណ៍ជាបន្ទាន់រាល់គ្រប់ទីតាំងដែលលួចលាក់បើកលេងល្បែងស៊ីតាមOnlineគ្រប់ប្រភេទមករូបលោកផ្ទាល់ ដើម្បីលោកមានចំណាត់ការចុះទៅបង្ក្រាបទីតាំងនោះផ្ទាល់តែម្តង ទោះបីទីតាំងមានខ្សែខ្នងធំប៉ុណ្ណាក៏ដោយ។
បន្ថែមលើនេះលោកបានសំណូមពរដល់មាតាបិតាដែលបុត្រាបុត្រីតូច ដែលមានអាយុ៣ឆ្នាំដល់៥ឆ្នាំ សុំអញ្ជើញនាំពួកគាត់មកទទួលការចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ នឹងអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល៣កុំ៣ការពារនឹង២ចូលរួមអោយបានគ្រប់ៗគ្នា៕
0 Comments