ខេត្តរតនគិរី៖ មេឈ្មួញជើងខ្លាំងទាំងពីររូបនេះទី១ ឈ្មោះ ហ៊ូវ ជីវ៉ៃ ទី២ ឈ្មោះ មករា កំពុងតែមមាញឹករត់ព័ន្ធដឹកជញ្ជូនឈើប្រណិតខុសច្បាប់ ឆ្លងដែនចេញទៅលក់នៅប្រទេសវៀតណាមបានយ៉ាងរលូន! បែរជា លោក ញ៉ែម សំអឿន ទើបឡើងកាន់តំណែងជាអភិបាលខេត្តរតនគិរី ថ្មីៗ និង លោក ថាវ យេន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តរតនគិរី និង លោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី អសមត្ថភាពក្នុងការទប់ស្កាត់បង្រ្កាប!បទល្មើសព្រៃឈើនៅក្នុងខេត្តរតនគិរីនេះតែម្ដង។
យោមតាមព័ត៌មានច្បាស់ការណ៍ពីមន្ត្រីនៅច្រកព្រំដែន អូរយ៉ាដាវសុំមិនបញ្ចេញអត្ដសញ្ញាណ បានឲ្យដឹងថា÷ មានក្រុមឈ្មួញឈ្មោះ ហ៊ូវ ជីវ៉ៃ និង ឈ្មោះ មករា អ្នកទាំងពីរនេះ កំពុងចាប់ផ្ដើមសំរុកដឹកជញ្ជូនឈើឈើ ប្រណិតខុសច្បាប់ ឆ្លងដែនទៀតហើយ
កាលពីថ្ងៃទី១-២-៣-៤-៥ ខែមករា ឆ្នាំ២០២២ នៅពេលថ្មីៗនេះ មេឈ្មួញឈ្មោះ ហ៊ូវ ជីវ៉ៃ និងឈ្មោះ មករា កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ចំនួន៦ រថយន្តសាំយ៉ុង ហើយនៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ មានចំនួន៥ រថយន្តសាំយ៉ុង និងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ កន្លងផុសដែរ មានចំនួន៦ រថយន្តសាំយ៉ុង។
ថ្ងៃបន្ទាប់មកទៀត លោក កែវ តាយ នាយរងប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅតែបើកបារ៉ាស់ឲ្យក្រុមឈ្មួញ ឈ្មោះ ហ៊ូវ ជីវ៉ៃ និងឈ្មោះ មករា បានបន្តធ្វើសកម្មភាព ដឹកជញ្ជូនឈើ ទៅលក់នៅប្រទេសវៀតណាម បានដោយរលូន ពព្រោះអាងមានខ្នងបង្អែកយ៉ាងរឹងមាំ ទើបហ៊ានដឹកជញ្ជូនឈើឆ្លងដែនដោយសេរី មិនខ្លាចញញើតពីច្បាប់នោះឡើយ។
រីឯលោក ញ៉ែម សំអឿន ទើបឡើងកាន់តំណែងជាអភិបាលខេត្តរតនគីរី ថ្មីៗ និងលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី វិញ បានរក្សាភាពស្ងៀមស្ងាត់ ហើយមិនហ៊ានក្អកធ្វើពុធជាមិនដឹងមិនឮអ្វីទាំងអស់ ។
ប្រភពដដែលពីមន្ត្រីនៅច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានលួចបង្ហើបប្រាប់ឲ្យដឹងថា ចាប់តាំងពី ថ្ងៃទី២៩ខែធ្នូ ឆ្នាំ ២០២១ រហូតមកដល់ ថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២២-នេះ លោកវរ:សេនីយ៍ឯក កែវ តាយ នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នាំគ្នាធ្មេចភ្នែកបើកភ្លើងខៀវ ឲ្យក្រុមឈ្មួញឈើទាំងពីនេះដែលមាន ឈ្មោះ ហ៊ូវ ជីវ៉ៃនិងឈ្មោះ មករា កំពុងនាំគ្នាធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិតខុសច្បាប់ ឆ្លងដែន ចេញទៅលក់នៅប្រទេសវៀតណាម បានយ៉ាងពេញទំហឹង ។
ចំណែកលោក វរ:សេនីយ៍ឯក ឃឹម ចិត្រា នាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ធ្វើពុទ្ធដេកលក់ ទុកឲ្យលោក កែវ តាយ ធ្វើអ្វីៗតាមតែអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ករណីខាងលើនេះប្រជាពលរដ្ឋដែលរស់នៅក្នុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នាំគ្នាសូមណុំពរមកដល់ គណៈកម្មការជាតិដើម្បីជួយទប់ស្កាត់ និងមានវិធានការ បង្ក្រាប!បទល្មើសធនធានធម្មជាតិ ព្រៃឈើ និងការទប់ស្កាត់ជាបន្ទាន់ ព្រោះសមត្ថកិច្ចពាក់ព័ន្ធ នៅច្រកព្រំដែន ទ្វារអន្តរជាតិអូរយ៉ាដាវ បានឃុបឃិតគ្នាជាប្រព័ន្ឋអស់ហើយ បែរជានាំគ្នាបើកបារ៉ាស់ឲ្យក្រុមឈ្មួញឈ្មោះ ហ៊ូវ ជីវ៉ៃ និងឈ្មោះ មករា ព្រមទាំងបក្ខពួក កំពុងនាំគ្នាសំរុកដឹកជញ្ជូនឈើប្រណិតខុសច្បាប់ចេញទៅលក់នៅប្រទេសវៀតណាម តាមតែអំពើចិត្ត។
ប្រភពខ្លះបានបន្តឲ្យដឹងជារើយៗថា លោក ខឹម ចិត្រា និងលោក កែវ តាយ អាងមានខ្នងបង្អែក ដ៏រឹងមាំ នៅក្នុង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ទើបហ៊ានបើកបារ៉ាស់ឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើប្រណិត ទៅលក់នៅប្រទេសវៀតណាម គ្មានខ្លាចញញើតពីច្បាប់បន្តិចសោះឡើយ! ។
ពុំគួរណា៎ ថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនគួរមើលរំលងទាល់តែសោះ ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋឃើញទង្វើបែបនេះនាំគ្នាអំពាវនាវយ៉ាងទទួលមកដល់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមមេត្តាជួយពិនិត្យនិងមានវិធានការចាត់កម្លាំងជំនាញទប់ស្កាត់ដើម្បីបង្ក្រាប!ក្រុមឈ្មួញជើងខ្លាំងទាំងពីរដែលមានឈ្មោះ ហ៊ូវ ជីវ៉ៃ និងឈ្មោះ មករា សព្វថ្ងៃនេះកំពុងដឹកជញ្ជូនឈើប្រណីតខុសច្បាប់ឆ្លងដែនទៅលក់នៅប្រទេសវៀតណាម ឲ្យខានតែបានផងទាន៕
0 Comments