គេហទំព័រ មួយរៀល

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូន ទៅតុលាការ ពាក់ព័ន្ធករណីចេញសែកស្អុយជាង ១០ម៉ឺនដុល្លារ



រាជធានីភ្នំពេញ  កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនបុរសពីរនាក់ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធការទូទាត់ថ្លៃប្រេង ដោយចេញសែកស្អុយចំនួនពីរសន្លឹកសរុបជាទឹកប្រាក់ជាង ១០ម៉ឺនដុល្លារ និងបានបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៤ ខែមិនាម្សិលមិញនេះ ដើម្បីចាត់ការតាមនីតិវិធី 


នគរបាល បានឲ្យដឹងថា ជនសង្ស័យ ទាំង២នាក់មានឈ្មោះ ទី១ប៉ែន សុភាព ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន និងទី២,ឈ្មោះ ស៊ាង ថៃ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកក្រុមហ៊ុន ពាក់ព័ន្ធករណី មិនបំពេញកាតព្វកិច្ច ចំពោះ ឧបករណ៍ ដែល អាច ជួញដូរបាន 


នគរបាល បានបញ្ជាក់បន្ថែមថា ជនសង្ស័យទាំងត្រូវបានកម្លាំងនគរបាលជំនាញ ឃាត់ខ្លួន កាល ពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២២ នៅម្ដុំសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តាមពាក្យ បណ្ដឹងរបស់ជនរងគ្រោះ 


គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី ១៦និងថ្ងៃទី៣០ ខែធ្នូឆ្នាំ ២០២១ ពាក់ព័ន្ធ ជាមួយ នឹង ករណី ចេញ សែកស្អុយនេះ បុរសពីរនាក់ ដែលជាជនសង្ស័យ តំណាង ឲ្យក្រុមហ៊ុន E-zone express បាន ធ្វើការ ទូទាត់ ថ្លៃប្រាក់ទិញប្រេង តាមរយៈ មូលប្បទានប័ត្រ (សែកចំនួនពីរសន្លឹកដែល សរុបជា ទឹក ប្រាក់ជាង ១០ម៉ឺនដុល្លារ ក្រោយពីបានចេញសែករួចមក ជនរងគ្រោះឃើញថា សែកទាំងពីរ មិនមាន សាច់ ប្រាក់ ក្រោយ មក ជនរងគ្រោះ បាន ព្យាយាម ចរចា ដោះស្រាយ បំណុល តែមិន បាន លទ្ធផល សោះ ហើយបុគ្គលទាំងពីរនាក់ មាន ចេតនា គេចវេស មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ ដែលបាន ជួញដូរ ធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ យ៉ាងធ្ងន់ធ្ងរ របស់ ក្រុមហ៊ុនជនរងគ្រោះ 


បច្ចប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងស្ថិតក្នុងដំណាក់កាល តំណាង អយ្យការបើក ការស៊ើបសួរ នៅឡើយរងចាំការចោទប្រកាន់ជាផ្លូវការ បញ្ជូន ទៅ ចៅក្រមស៊ើបសួរ ដើម្បី បន្តនីតិវិធី 

Post a Comment

0 Comments