គេហទំព័រ មួយរៀល

អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋរងការខូចខាតស្ទើរទាំងស្រុងនិងរងរបួសធ្ងន់ស្រាលមនុស្ស៣នាក់



រាជធានីភ្នំពេញ​៖ នៅវេលាម៉ោង​ ០៩:៣០​ នាទីព្រឹក​ ថ្ងៃអាទិត្យ ៤កើតខែផល្គុន​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមីនាឆ្នាំ២០២២ មានករណីអគ្គីភ័យ​មួយកន្លែងបានកើត​ឡើងនៅចំណុច ផ្ទះលេខ ១១១​ A,B,C ផ្លូវលេខ ១២២ សង្កាត់ទឹក​ល្អក់១ខណ្ឌទួលគោក រាជធានីភ្នំពេញ​ 

-​ ម្ចាស់ទីតាំងឈ្មោះ: 

១-​ ឈ្មោះ​ ហេង ចាន់ដារា ភេទ​ ប្រុស អាយុ ២២​ ឆ្នាំ តំណាងអោយឪពុកនៅផ្ទះលេខ ១១១B នឹង ១១១C មុខរបរ អាជីវករ​ ។ 

- មូលហេតុ: ផ្សារដំបូលធ្លាក់​កម្ទេច​ធូកផ្សារបង្ករជាអគ្គិភ័យ  តែម្តង​។

២-​ ឈ្មោះ ប៊ន បូរ៉ា ភេទ​ ប្រុស អាយុ​ ៣១​ ឆ្នាំ ផ្ទះលេខ ១១១A មុខរបរ ដេរពួក ។

- ប្រភេទសំណង់: ផ្ទះល្វែង​ ០៨ម៉ែត្រ×៣០ម៉ែត្រ​ នឹងឃ្លាំង ទំហំ​ ១៣ម៉ែត្រ×៣០ម៉ែត្រ ។

+ ខូចខាតសម្ភារៈ: 

-​ ឃ្លាំងចំនួន០១ 

-​ រថយន្ត Toyota RAIZE​ ចំនួន ០១គ្រឿង ផ្លាកលេខ ភ្នំពេញ ២BQ ២៦៦៣ 

-​ ម៉ូតូចំនួន ០៤គ្រឿង

-​ ម៉ូតូរម៉កចំនួន ០១គ្រឿង

-​ កង់ចំនួន ០១គ្រឿង និងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង។


-​ ស្លាប់​មនុស្ស​ :​ គ្មាន​ 

-​ របួស​មនុស្ស​: ចំនួន ០៣​ នាក់​ 

១-​ ឈ្មោះ សុឺ ប៊ុន ស្រី ភេទ​ ស្រី អាយុ ៤៧​ ឆ្នាំ​ (របួសធ្ងន់) 

២- ឈ្មោះ ស្រីុ ធីតា ភេទ​ ស្រី អាយុ ៦២​ ឆ្នាំ (របួសធ្ងន់)​ 

៣-​ ឈ្មោះ ហេង មុីមុី ភេទ​ ស្រី អាយុ ២៦​  ឆ្នាំ​ (របួសស្រាល)​ ។ 


+​ កងកម្លាំង​បង្ការ​ពន្លត់​អគ្គិភ័យ​យើង​បាន​ប្រេី​ប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យ​ :​ ចំនួន ១៩​ គ្រឿង ប្រេីប្រាស់ទឹកអស់ ៣៨​ រថយន្ត​ ស្មើរនឹង ១៥២​ ម៉ែត្រគូប ។

+​ រថយន្តជំនួយអន្តរាគមន៍: 

-​ រថយន្តក្រសួងមហាផ្ទៃ ចំនួន ០៣​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ០២​ រថយន្ត​ ស្មើរនឹង ០៨ម៉ែត្រគូប​ ។

-​ រថយន្តទីក្រុងកោះពេជ្រចំនួន ០៣​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣​ រថយន្ត ស្មើរនឹង ១២ម៉ែត្រគូប ។

-​ រថយន្តក្រុមហ៊ុនOCIC​ ទីក្រុងជ្រោយចង្វារ ចំនួន ០៨​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៨​ រថយន្ត​ ស្មើរនឹង ៣២ម៉ែត្រគូប ។

-​ រថយន្តទីក្រុងអូឡាំព្យា ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ០២រថយន្ត​ ស្មើរនឹង ០៨ម៉ែត្រគូប​ ។

-​ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើបាស់ទឹកអស់ចំនួន ០១​ រថយន្ត ស្មើរនឹង ០៤ម៉ែត្រគូប ។

​-​ ពន្លត់ចប់​ :​ នៅ​វេលា​ម៉ោង​ ១០​:៣០​ នាទីព្រឹក​​ ថ្ងៃខែឆ្នាំដដែល​ ។

Post a Comment

0 Comments