រាជធានីភ្នំពេញ៖ ខ្មាន់កាំភ្លេីងបានបេីករថយន្តស៊េរីទំនេីបFord មួយគ្រឿង ស្លាកលេខនគរបាល បាញ់មេឃមួយគ្រាប់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ២៥៧កែងផ្លូវ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកFord មួយគ្រឿងពាក់ស្លាកលេខនគរបាល បានធ្វេីដំណេីរមកឈប់នៅទីតាំងកន្លែងកេីតហេតុ ហេីយមិនដឹងថាមានរឿងអ្វីនោះទេ ក៏បានដកកាំភ្លេីងបាញ់មេឃមួយគ្រាប់ រួចបេីករថយន្តគេចខ្លួនបាត់ បន្សល់សំបកគ្រាប់នៅកន្លែងកេីតហេតុ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានត្រឹមយកសំបកគ្រាប់ ទៅរក្សាទុករងចាំស្រាវជ្រាវ ៕
0 Comments