ភ្នំពេញ៖ ករណីដែលគួរឲ្យភ្ញាក់ផ្អើលបានកើតឡើងដោយបុរស 2 នាក់បានស្លាប់បាត់បង់ជីវិតនិងនារី ២នាក់អង្គុយសន្លប់ដូចដឹងនៅក្នុងរថយន្តហាយឡិនឌ័រមួយគ្រឿងដែលកំពុងមិនឆេះចោលនៅក្នុងផ្ទះ ហេតុការណ៍ដ៏ចម្លែកមួយ បានកើតឡើង ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង៧យប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ដោយទីតាំងកើតហេតុ ស្ថិតនៅ ក្នុងភូមិបូរីកម្មករសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា៖ មនុស្សប្រុស២នាក់បានស្លាប់ និងមនុស្សស្រី២នាក់បានសន្លប់ នៅក្នុងរថយន្តមួយគ្រឿង ម៉ាកហាយឡេនឌ័រ ដែលកំពុងបញ្ឆេះម៉ាស៊ីននៅក្នុងផ្ទះ ។
ប្រជាពលរដ្ឋមានការងើងឆ្ងល់ថា ហេតុអ្វីបានជាអ្នកទាំងបួន ស្ថិតនៅក្នុងរថយន្ត អង្គុយជុំគ្នា នៅកៅអីខាងក្រោយ? ហេតុអ្វីបានជាស្លាប់មនុស្សប្រុសដល់ទៅ២នាក់ រីឯនារី២នាក់ទៀតបែរជាត្រឹមតែសន្លប់ នៅក្នុងហេតុការណ៍និងគួរឲ្យភ្ញាក់ផ្អើលនេះសមត្ថកិច្ចឃើញមានប្រភេទម្សៅស ១កញ្ចប់នៅក្នុងរថយន្តសង្ស័យជាប្រភេទថ្នាំក្រវី ។
បច្ចុប្បន្ននារីរងគ្រោះពីរនាក់ខាងលើត្រូវបានប្រជាពលរដ្ឋធ្វើការសង្គ្រោះបឋមបានទាន់ពេលវេលា និងបញ្ជូនទៅមន្ទីពេទ្យ រីឯបុរសពីរនាក់ទៀតបានស្លាប់បាត់បង់ជីវិតទីកន្លែងកើតហេពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕
0 Comments