អាវុធហត្ថខណ្ឌព្រែកព្នៅ ទទួលអំណោយម៉ូតូ២គ្រឿង ពីអគ្គនាយកក្រុមហ៊ុន ទូ ពេជ្រ អ៊ិនវេសមិន ឯ.ក



នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ លោកវរសេនីយឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានទទួលអំណោយជាម៉ូតូ Honda ADV ចំនួន២គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់លោក អ៊ិន រតនា អគ្គនាយកក្រុមហ៊ុន ទូ ពេជ្រ អ៊ិនវេសមិន .ក។


ការប្រគល់អំណោយជាម៉ូតូ ជូនដល់កងរាជអាវុធហត្ថខណ្ឌព្រែកព្នៅនៅពេលនេះ ដើម្បីបំពេញភារកិច្ចការរក្សាសុខសុវត្ថិភាពសណ្តាប់ធ្នាប់ជូនប្រជាជនឱ្យបានល្អក្នុងមូលដ្ឋាន ជាពិសេសក្នុងឱកាសបុណ្យចូលថ្មីប្រពៃណីខ្មែរ ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ។


ឆ្លៀតក្នុងឱកាសនោះលោកវរសេនីយ៍ឯក ភួង សុភី បានថ្លែងអំណរគុណដល់លោកអគ្គនាយកក្រុមហ៊ុន ទូ ពេជ្រ អ៊ិនវេសមិន .ដែលជានិច្ចកាល ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខកងកម្លាំងកងរាជអាវុធហត្ថ។ លោកមេបញ្ជាការអាវុធហត្ថខណ្ឌព្រែកព្នៅបានបញ្ជាក់បន្តថា ការឧបត្ថម្ភម៉ូតូនៅពេលនេះ អាចជួយសម្រួលដល់ការប្រចាំការល្បាតការពារប្រជាពលរដ្ឋក្នុងភូមិសាស្រ្តឱ្យរឹតតែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។


នាឱកាសនោះដែរ លោកក៏បានប្រគល់ជូននូវប័ណ្ឌថ្លែងអំណរគុណ និងជូនពរលោក អ៊ិន រតនា ព្រមទាំងក្រុមគ្រួសារ ឱ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងសម្រេចបាននូវគ្រប់កិច្ចការទាំងអស់៕

Post a Comment

0 Comments