(ភ្នំពេញ)៖ ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ ជល់មាន់ បៀរ អាប៉ោង ដែលអាជ្ញាធរខណ្ឌមានជ័យធ្លាប់ចុះធ្វើកិច្ចសន្យាកន្លងមក ពេលនេះបើកដំណើរការយ៉ាងរលូនវិញហើយ ដោយមិនរំខានដល់អាជ្ញាធរមូលដ្ឋានក៌ដូចសមត្ថកិច្ចពាក់ព័ន្ធ ទីតាំងដ៌គឃ្លើនមិនខ្លាចច្បាប់នេះ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងជាប់ប្រឡាយទឹកស្អុយ (ជិតគល់ស្ពានស្ទឹងមានជ័យ) ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទល់មុខមន្ទីរពេទ្យសូវៀត។
តាមប្រជាលរដ្ឋឲ្យដឹងថាជារៀងរាល់ថ្ងៃឃើញមានមនុស្សមកលេងយ៉ាងពពាក់ពពូនដោយមិនខ្លាចពីការឆ្លងក្នុងបរិបទជម្ងឺកូវីដ-១៩ ? ហេតុដូចនេះហេីយ ទើបប្រជាពលរដ្ឋទទូចស្នេីសុំឲ្យអាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យក៌ដូចសមត្ថកិច្ចពាក់ព័ន្ធជួយមានវិធានការបង្ក្រាបទីតាំងល្បែងស៊ីសង ជល់មាន់ បៀរ និងអាប៊ោងនេះផង ដេីម្បីចូលរួម បង្ការ ទប់ស្កាត់ នៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ និងដេីម្បីភូមិ សង្កាត់ មានសុវត្ថិភាព គ្មានអំពេីចោរកម្ម។
សូមបញ្ជាក់ថាក្នុងពិធីជំនួបសំណេះសំណាល ជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ នារសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅសមត្ថកិច្ចក៌ដូចអាជ្ញាធរមូលដ្ឋានខណ្ឌទាំង ១៤ ត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់និងគ្រឿងញៀនឲ្យអស់។
ប្រជាពលរដ្ឋសំណូមពរដល់លោក ពេជ្រ កែវមុនី អភិបាល នៃគណ:អភិបាលខណ្ឌមានជ័យ និងលោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ ជួយមានវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ជល់មាន់ បៀរ និងអាប៉ោង នេះផង៕
0 Comments