គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

នារីម្នាក់ជិះម៉ូតូមកលេងប្តី ដែលជាសន្តិសុខយាមផ្ទះ របស់ថៅកែបែរត្រូវបៀតបៀនកេរ្តិ៍ខ្មាស នៅពេលដែលកំពុងដេកលង់លក់



រាជធានីភ្នំពេញ៖   កាលពីយប់ ថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ ២០២២ ត្រង់ចំណុចក្បែរ សណ្ឋាគារបាលី ផ្ទះលេខ២៥-២៦ តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


នៅមុនពេលកើតហេតុ នារីរងគ្រោះបានចេញពីធ្វើការ រួចក៏ជិះម៉ូតូមកលេងប្តីរបស់នាង នៅត្រង់ចំណុចខាងលើជាធម្មតាដូចសព្វដង ពេលដែលមកដល់ នារីរងគ្រោះ ក៏មានអាការៈមិនសូវស្រួលខ្លួន  


ពេលនោះ ប្តីរបស់នាងបានបើកគូទរថយន្ត មួយគ្រឿង ដែលចតនៅខាងមុខផ្ទះកើតហេតុ រៀបចំកន្លែងឲ្យនារីរងគ្រោះដេក រួចនាងក៏បានឡើងទៅសម្ងំដេកលង់លក់តែម្តង  


បន្ទាប់មកប្តីរបស់នារីរងគ្រោះ ក៏បានទៅអង្គុយបោកខោអាវ នៅខាងមុខផ្ទះ ដែលនៅទល់មុខនឹងផ្ទះកើតហេតុ ដោយទុក ឲ្យនារីរងគ្រោះដេកតែម្នាក់ឯងនៅលើគូទរថយន្ត 


ជនរងគ្រោះ សូមមិនបញ្ចេញឈ្មោះ មានអាយុ ១៧ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅតំបន់សេដ្ឋកិច្ចពិសេស សង្កាត់កំបូល ខណ្ឌកំបូលនិងមានប្តីជាសន្តិសុខ ដែលបានមកយាមកាម នៅផ្ទះកើតហេតុខាងលើ អស់រយៈពេលជិតកន្លះឆ្នាំ មកហើយ  


កន្លងមកនារីរងគ្រោះតែងតែមកលេងនិងដេកកំដរប្តីរបស់នាង ត្រង់ចំណុចកើតហេតុ រាល់ពេលដែល នាងទំនេរពីការងារ គឺដោយសារតែប្តីប្រពន្ធពួកគេ ស្នាក់នៅផ្សេងពីគ្នា និងរវល់ធ្វើការមិនសូវ ជាមានពេលជួបគ្នានោះទេ 


លុះដល់វេលាកើតហេតុ ក៏ស្រាប់តែបុរសជាម្ចាស់ផ្ទះ វ័យ ប្រមាណ ៥០ឆ្នាំ បានបើករថយន្ត ដោយមិនដឹងថា ទើបតែមកពីណានោះទេ បានមកចតនៅខាងមុខផ្ទះ ហើយបុរសជា ម្ចាស់ផ្ទះ ក៏បានដើរទៅជិតនារីរងគ្រោះ និងបានសួរនារីរងគ្រោះថា ” បេះដូងខ្មៅម្ល៉េះបានជាមិនទៅជួយបោកខោអាវប្តី ” ពេលនោះនារីរងគ្រោះ ក៏បានភ្ញាក់ដឹងខ្លួន និងបាន ឆ្លើយតបទៅបុរសជាម្ចាស់ផ្ទះវិញថាដោយសារតែនាងមិនស្រួលខ្លួន    


បុរសជាម្ចាស់ផ្ទះ បានបន្តទៀតថា ” សូមមើលបេះដូងតិចមើលពណ៌អី? ” រួចបុរសជាម្ចាស់ផ្ទះ ក៏បានធ្វើសកម្មភាព លូកដៃចូលក្នុងអាវ និងស្ទាបដើមទ្រូងរបស់នារីរងគ្រោះ។ 


ខណៈពេលនោះ នារីរងគ្រោះ ក៏ព្យាយាមស្រែកហៅប្តីរបស់នាង តែដោយសារនាងឈឺកខ្លាំងពេក ទើបស្រែកមិនឮនោះទេ ស្របពេលដែលប្តីរបស់នាង ក៏បានងើបដើរ រកមើល រួចបុរសជាម្ចាស់ផ្ទះក៏បានដើរចូលទៅខាងក្នុងផ្ទះ កើតហេតុបាត់ទៅ 


នៅពេលនោះនាង ក៏បាននិយាយរឿងរ៉ាវប្រាប់ប្តីរបស់នាង ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកធ្វើការអង្កេតតែម្ដងបន្ទាប់ពីកើតហេតុ បុរសជាម្ចាស់ផ្ទះ មិនព្រម ចេញមកពីក្នុងផ្ទះនោះទេ   


សមត្ថកិច្ចក៏បាននាំនារីរងគ្រោះទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីដាក់ពាក្យបណ្ដឹងចាត់ការទៅតាម ផ្លូវច្បាប់៕

Post a Comment

0 Comments