ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលេីនីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១០និង១៧នាទីព្រឹក លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ រួមនឹងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានចុះប្រតិបត្តិការ បង្ក្រាបករណី ល្បែងស៊ីសង ( ភ្នាល់ទឹកភ្លៀង ) ចំនួន ០២ ទីតាំងផ្សេងគ្នា នៅក្នុងក្រុងបាត់ដំបង ។
1️⃣ ទីតាំងទី១ ស្ថិតនៅក្នុងភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំខ្លួនមនុស្សចំនួន ០៧ នាក់ ។
2️⃣ ទីតាំងទី២ ស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំខ្លួនមនុស្សចំនួន ០៩ នាក់ មកកាន់ស្នងការដ្ឋាន ។
វត្ថុតាងដកហូតរួមមាន ៖
- វិទ្យុទាក់ទងចំនួន ០៦ គ្រឿង
- ទូរសព្ទ័ដៃ ចំនួន ២៥ គ្រឿង
- រថយន្តចំនួន ០៤ គ្រឿង
- ម៉ូតូចំនួន ០៨ គ្រឿង
- ម៉ូតូកង់បីឥណ្ឌា ចំនួន ០១ គ្រឿង
- កង់ ចំនួន ០១ គ្រឿង
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វេីការកសាងសំណុំរឿង ដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕
0 Comments