តឹងទ្រូងមែនទែនហើយទើបខំមិនចូលផេកសម្តេចអញ្ចឹងហ្មង អ្នករកស៊ីលើផ្លូវ



រាជធានីភ្នំពេញ៖ ទំនងជាអត់ទ្រាំលែងបាននោះ ប្រជាពលរដ្ឋបាន Comment ចូលហ្វេសប៊ុកផេករបស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នេះ ដោយរៀបរាប់ពីទុក្ខលំបាកនៃការធ្វើដំណើរចូលផ្ទះរបស់ខ្លួនឯងដោយសារតែឡានដឹកបន្លែឈប់លក់ហើយបានបិទផ្លូវសាធារណៈទាំងស្រុងតែម្ដង ខណៈដែលអាជ្ញាធរខណ្ឌទួលគោក ត្រូវបានប្រជាពលរដ្ឋ រិះគន់ថា កំពុងតែធ្វើអ្វីអោយពិតប្រាកដ បានជាបណ្តែតបណ្តោយអោយភាពអសកម្មទាំងនេះ កើតឡើងជាជំងឺមហារីកទៅហើយ 


Facebook មួយមានឈ្មោះ «Songlim Lim» បាន Comment ចូលហ្វេសប៊ុកផេករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានខ្លឹមសារទាំងស្រុង ថា 

ជំរាបសួរសម្តេចពុក ! ប្រជាពលរដ្ឋរស់នៅទល់មុខផ្សារនាគមាស មានការលំបាកខ្លាំងណាស់ព្រោះខាងផ្សារអោយឡានបន្លែឈប់លក់លើផ្លូវ ធ្វើតូបលើផ្លូវបិទផ្លូវសាធារណៈលេខ២៣៤ ទាំងស្រុងតែម្តង  


សម្រាប់ខ្ញុំជាប្រជាពលរដ្ឋចូលផ្ទះម្តងៗគឺកន្លះម៉ោងទៅមួយម៉ោងទើបចូលរួចគឺសូម្បីតែដើរចូលផ្ទះសឹងតែមិនរួចកុំថាឡើយជិៈម៉ូតូចូល 


សូមសម្តេចពុកជួយកូនចៅអោយខាងខណ្ឌទួលគោក គឺ លោកពូអភិបាល មានវិធានការផង គឺ លក់បំពានបិទផ្លូវសាធារណៈទាំងស្រុង ចេញចូលផ្ទះសឹងតែមិនរួច  


អរគុណសម្តេច ជូនពរសម្តេចជួបតែសំណាងល្អ ជោគជ័យគ្រប់ភារកិច្ច 


សូមបញ្ជាក់ថា បញ្ហាម្ដុំផ្សារនាគមាស ទាំងការបិទផ្លូវសាធារណៈដើម្បីដាក់ទំនិញលក់ដូរ និង បញ្ហាសណ្ដាប់ធ្នាប់នេះ មិនមែនទើបតែកើតមានឡើងនោះទេ ពោលគឺ កើតឡើងជាយូរណាស់មកហើយ ទោះបីមានការផ្លាស់ប្តូរ ប្រធានផ្សារ មានការដោះដូរអភិបាលខណ្ឌជាបន្តបន្ទាប់ក៏ដោយ តែបញ្ហាដដែលនៅតែដដែល ហើយអ្នកដែលរងទុក្ខនិងជួបការលំបាកគឺប្រជាពលរដ្ឋអ្នកធ្វើដំណើរនេះឯង 

Post a Comment

0 Comments