គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

បញ្ជូនបុរស៣នាក់ពាក់ព័ន្ធករណីឆបោករឿងលក់“ថ្មស៊ីដែក”ទៅតុលាការ



ខេត្តកំពង់ឆ្នាំង៖ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានចាប់ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីឆបោករឿងលក់ដូរវត្ថុថ្មស៊ីដែកនៅស្រុកបរិបូណ៌នឹងបញ្ជូនទៅតុលាការ។


សមត្ថកិច្ចបានឱ្យដឹងថា បុរស៣នាក់ដែលចាប់ខ្លួន-ឈ្មោះសែម សុខុម អាយុ ៣៦ឆ្នាំ នៅភូមិទី៤ សង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ-ឈ្មោះទៀង គឹមម៉ាប់ អាយុ ៣៩ឆ្នាំ នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងនិង-ឈ្មោះខឿន សំអាត អាយុ ៤៤ឆ្នាំនៅភូមិ ក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។


ករណីខាងលើនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យអះអាងថាមានថ្មស៊ីដែកដើម្បីលក់ក្នុងគោលបំណងឆបោកយកលុយនិងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។


ជាមួយនេះមន្ត្រីតុលាការបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវគិតពិចារណា ឱ្យបានត្រឹមត្រូវចៀសវាងការចាញ់បោកក្រុមជនខិលខូច ដែលមានគំនិតបោកប្រាស់យកលុយពីអ្នកស្លូតត្រង់៕

Post a Comment

0 Comments