នៅថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ បានប្រារព្ធពិធីប្រកាសបញ្ចូលសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា សង្កាត់ស្រះចក សរុបចំនួន១៦៩នាក់/៦៦៧នាក់ នឹងកំពុងបន្ដប្រកាសជាបន្ដបន្ទាប់ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ជាអនុប្រធាន គណបក្សខណ្ឌដូនពេញ និង ឯកឧត្តម ហង្ស វាសនា អនុប្រធាន ក្រុមការងារចុះជួយសង្កាត់ស្រះចកតំណាង ឯកឧត្តម សារិន វណ្ណា ប្រធាន ក្រុមការងារចុះជួយសង្កាត់ស្រះចក ក្នុងពិធីបញ្ចូលសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជាសង្កាត់ស្រះចក នេះក៏មានកាចូលរួមពី ឯកឧត្តម លោកជំទាវ ជាក្រុមការចុះជួយខណ្ឌ និង សង្កាត់ស្រះចក និងសមាជិកបញ្ចូលថ្មីសរុបសរុបចំនួន ១៦៩នាក់ ។
ពិធីនេះបានរៀបចំឡើងដោយអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាព របស់ក្រសួងសុខាភិបាល រួមមានៈ បាញ់អាល់កុលសម្លាប់មេរោគទីតាំងពិធី, ពិនិត្យកំដៅមុនចូល, ពាក់ម៉ាស់ និង រក្សាគម្លាត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។
ក្រោយបញ្ចប់ពិធី គណអធិបតីបានប្រគល់ថវិការបស់ ឯកឧត្តម សារិន វណ្ណា ជូនដល់ សមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជាសង្កាត់ស្រះចក ចំនួន១៦៩នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន២០,០០០រៀល៕
0 Comments