គេហទំព័រ មួយរៀល

គណៈបញ្ជាការឯកភាពខណ្ឌទួលគោករៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារនាគមាស



ភ្នំពេញ៖ ក្រោយមានការសំណូមរបស់ប្រជាពលរដ្ឋពីបញ្ហាសណ្ដាប់ធ្នាប់ នៅជុំវិញបរិវេណផ្សារនាគមាស លំបាកធ្វើដំណើរទៅមកនិងចេញចូលផ្ទះ ប្រជាពលរដ្ឋបាន Comment ចូលហ្វេសប៊ុកផេករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយរៀបរាប់ពីទុក្ខលំបាកនៃការធ្វើដំណើរចូលផ្ទះរបស់ខ្លួនឯង ដោយសារតែឡានដឹកបន្លែឈប់លក់ហើយបានបិទផ្លូវសាធារណៈទាំងស្រុងតែម្ដង សុំឲ្យអាជ្ញាធរខណ្ឌជួយសម្របសម្រួល។


ជាក់ស្តែងនៅព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២២ លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងជាអភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះចាត់វិធានក្ដៅ រៀបចំសណ្ដាប់ធ្នាប់ទ្រង់ទ្រាយធំ នៅជុំវិញបរិវេណ ផ្សារនាគមាស ជាពិសេសផ្លូវលេខ ២៣១ ផ្លូវលេខ២៣៤ មូលដ្ឋានសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ដើម្បីរំដោះផ្លូវជូនពលរដ្ឋងាយស្រួលធ្វើដំណើរទៅមកបាន  បន្ថែមទៀតនោះក្នុងប្រតតិបត្តិការនេះដែរ បានឃាត់រថយន្តដឹកបន្លែ ដែលចតខុសកន្លែងដែលត្រូវចតចំនួន២គ្រឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការអប់រំនិងកិច្ចសន្យា។


គួរបញ្ជាក់ផងដែរ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ មានFacebook មួយមានឈ្មោះ «Songlim Lim» បាន Comment ចូលហ្វេសប៊ុកផេករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានខ្លឹមសារទាំងស្រុង ថា  ជំរាបសួរសម្តេចពុក ! ប្រជាពលរដ្ឋរស់នៅទល់មុខផ្សារនាគមាស មានការលំបាកខ្លាំងណាស់ព្រោះខាងផ្សារអោយឡានបន្លែឈប់លក់លើផ្លូវ ធ្វើតូបលើផ្លូវបិទផ្លូវសាធារណៈលេខ២៣៤ ទាំងស្រុងតែម្តង  សម្រាប់ខ្ញុំជាប្រជាពលរដ្ឋចូលផ្ទះម្តងៗគឺកន្លះម៉ោងទៅមួយម៉ោងទើបចូលរួចគឺសូម្បីតែដើរចូលផ្ទះសឹងតែមិនរួចកុំថាឡើយជិៈម៉ូតូចូល  សូមសម្តេចពុកជួយកូនចៅអោយខាងខណ្ឌទួលគោក គឺ លោកពូអភិបាលមានវិធានការផង គឺ លក់បំពានបិទផ្លូវសាធារណៈទាំងស្រុង ចេញចូលផ្ទះសឹងតែមិនរួច។អរគុណសម្តេច ជូនពរសម្តេចជួបតែសំណាងល្អ ជោគជ័យគ្រប់ភារកិច្ច 

Post a Comment

0 Comments