ខេត្តកំពង់ចាម៖ ថ្ងៃអាទិត្យ ១១ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣៥ នាទីរសៀល កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានទទួលពត៌មានពីប្រជាពលរដ្ឋ រាយការណ៍មកថាមានករណីអគ្គិភ័យកំពុងតែឆាបឆេះដែលស្ថិតនៅចំណុចភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។
+ ក្រោយពីទទួលពត៌មានលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាអោយកងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកចំការលើ ដឹកនាំដោយលោក វរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុកចេញរថយន្ដពន្លត់អគ្គិភ័យចំនួន០១គ្រឿង ចុះទៅជួយអន្ដរាគមន៍ពន្លត់ភ្លាមៗផងដែរ ម្ចាស់ផ្ទះឈ្មោះ សោម ពិសី ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្វាយជួរ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។
+ រងការខូចខាត : ផ្ទះទំហំ ៥ម៉ត្រ × ៨ម៉ែត្រ (ឆេះអស់ទាំងស្រុង) សង់អំពីឈើ ប្រក់ដែក ជញ្ជាំងក្ដា ។
- ទូរទឹកកកចំនួន ០១គ្រឿង
- ម៉ូតូសេ១០០កូរ៉េចំនួន ០១គ្រឿង
- អង្ករចំនួន ២០គីឡូ
- ប្រាក់ចំនួន ២២០ ដុល្លារ
- ប្រាក់ចំនួន ២០ មុឺនរៀល
- ទូរសព្ទ័ចំនួន ០៣គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួន ។
+ មូលហេតុ: បណ្ដាលមកពីឆ្លងចរន្តអគ្គីសនីពីព្រោះម្ចាស់ផ្ទះអត់នៅ ។
+ អគ្គិភ័យខាងលេីនេះរលត់អស់១០០% នៅវេលាម៉ោង ១៥:៣០ នាទីរសៀល ថ្ងៃខែឆ្នាំដដែល ។
+ ករណីនេះមិនបណ្ដាលអោយអោយរបួសដល់មនុស្សឡេីយ ។
+ ក្នុងកិច្ចប្រតិបត្តិការណ៍នេះកងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ០១គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០១ រថយន្ដ ៕
0 Comments