គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ចាប់ឃាត់ខ្លួនបុរសម្នាក់ បញ្ជូនទៅតុលាការ ករណីតាំងខ្លួនជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ប្រើ​ល្បិច​​បោកប្រាស់ ​ប្រាក់​​ជាង​៨០០០​ដុល្លារ



រាជធានីភ្នំពេញ៖ បុរសម្នាក់បានតាំងខ្លួនឯងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកខុទ្ធកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញចាប់ខ្លួនបញ្ជូនទៅតុលាការ ដែលគេនិយាយថាចេះរកគុកឃើញ 


ពាក់ព័ន្ធពីបទក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង​(​ក្លែងលិខិតបញ្ជាក់ការងារ ក្លែងអនុក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជការ ហត្ថលេខា និងក្លែងត្រារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្លែងប័ណ្ណសម្គាល់ខ្លួនក្លែងអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ​)​ទៅឆបោកប្រាក់អ្នកដ៏ទៃចំនួន.៥០០ដុល្លារដើម្បីយកទៅរត់ការចូលបម្រើការងារនៅក្រសួងទេសចរណ៍  


បុរសរូបនោះមានឈ្មោះ ទ្រី សារិទ្ធី ជាឈ្មោះពិតប្រាកដ និងឈ្មោះ ឈុ ហុងលី ជាឈ្មោះតែងតាំងខ្លួនឯងក្លែងធ្វើជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អាយុ៣៥ឆ្នាំ មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្តាល 


ប្រភពព័ត៌មានបានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ គឹយោងទៅលើពាក្យបណ្តឹង របស់មេធាវីទីស្តីការគណៈរដ្ឋមន្ត្រី ក្រោយពីបានពិនិត្យឃើញថា រាល់ឯកសារពាក់ព័ន្ធដូចខាងលើ ជនសង្ស័យឈ្មោះ ឈុ ហុងលី ដែលមានឈ្មោះពិត ទ្រី សារិទ្ធី ពិតជាក្លែងក្លាយទាំងអស់ រហូតបានតាំងខ្លួនឯងជារដ្ឋលេខាធិការទៀតផង  ឈ្មោះនេះបានឆបោកប្រាក់ពីអ្នកដ៏ទៃចំនួន.៥០០ដុល្លារ ដើម្បីយកទៅរត់ការ សូកគេបាន​​ចូលក្របខណ្ឌក្រសួងទេសចរណ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងអំឡុង ខែកុម្ភ​: ឆ្នាំ២០២២ 


សំណុំរឿងនេះបានស្ថិតនៅក្នុងដៃលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង បាននិងកំពុងដំណើរកាបើកការស៊ើបសួរនៅឡើយទេ  


ប៉ុន្តែបើពិនិត្យលើអង្គហេតុបទល្មើសដូចការចោទប្រកាន់នោះ បុរសនេះមិនអាចគេចផុតពីការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ននោះឡើយ 

Post a Comment

0 Comments