គេហទំព័រ មួយរៀល

អាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីប្លន់សម្លាប់



ខេត្តក្រចេះ៖ អាវុធហត្ថខេត្តក្រចេះ ក្រោមបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយលោក ឡុង យឹង មេបញ្ជាការរងទទួលការងារព្រហ្មទណ្ឌ បានបើកប្រត្តិបត្តិការឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីឃាត់កម្មគិតទុកជាមុន (ប្លន់សម្លាប់ស្ត្រីម្នាក់ នៅខេត្តមណ្ឌលគីរី។


ប្រតិបត្តការនេះធ្វើឡើង នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃ២៧​ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចអូរថ្មី ភូមិអូរពោធិ ឃុំក្បាលដំរីស្រុកសំបូរ ខេត្តក្រចេះ។


យោងតាមរបាយការណ៍អាវុធហត្ថខេត្តក្រចេះ បញ្ជាក់ថា ជនសង្ស័យ ឈ្មោះ សិទ្ធ ធាន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិថ្មក្រែ ឃុំថ្មក្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ជាប់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន(ប្លន់សម្លាប់ទៅជនរងគ្រោះឈ្មោះ វេង ភា ភេទស្រី អាយុ៥១ឆ្នាំ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិភូមិអង្រ្គង់សែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។ 


យោងតាមរបាយការណ៍បញ្ជាក់ទៀតថា ក្រោយពីឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានសម្លាប់ស្ត្រីរងគ្រោះពិតប្រកដមែន ដោយយកអង្រែបុកគ្រឿងវាយក្បាលជនរងគ្រោះពីក្រោយចំនួន៥អង្រែ ទើបជនរងគ្រោះដួលទៅលើដី រួចខ្លួនបានជាន់ពីលើខ្នងជនរងគ្រោះ យកកាំបិតអារកជនរងគ្រោះពីក្រោយត្រង់ក្រោមត្រចៀក បណ្ដាលឲ្យដាច់ ហូរឈាម ស្លាប់និងកន្លែងកើតហេតុ រួចជនសង្ស័យបានដោះយកគ្រឿងអលង្ការ និងលុយជនរងគ្រោះ រួចរត់គេចខ្លួនតែម្ដង។


ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតនូវវត្ថុតាងរួមមាន ម៉ូតូមួយគ្រឿងខ្សែកចំនួន២ខ្សែខ្សែដៃចំនួន២ខ្សែ ,ជញ្ជៀនចំនួន២វង់ ប្រាក់រៀលចំនួន៦០ម៉ឺនរៀល ប្រាក់បាត១០០បាត និងប្រាក់ដុងចំនួន៥០០០ដុង។ 


បច្ចប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើឃាត់ខ្លួន និងរក្សាទុក នៅ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៅអាវុធហត្ថខេត្តក្រចេះដើម្បីចំណាត់ការតាមនិតិវិធី៕ 

Post a Comment

0 Comments