គេហទំព័រ មួយរៀល

រដ្ឋាភិបាលកម្ពុជាមានគម្រោងជួសជុល ស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤បន្ថែម



ភ្នំពេញ  យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានជម្រាបជូនប្រជាពលរដ្ឋធ្វើដំណើរ និងរស់នៅតាមបណ្តោយផ្លូវជាតិលេខ៤នេះបានឱ្យដឹងថា៖ រាជរដ្ឋាភិបាលកម្ពុជាបានទទួលប្រាក់កម្ចី សម្បទានពីធនាគារពិភពលោកតាមរយៈគម្រោងលេខ IDA Credit. 5279-KH: សម្រាប់ធ្វើការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ដើម្បីធន់នឹងការបម្រែបម្រួលអាកាសធាតុនិងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។


ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូនប្រជាពលរដ្ឋដែលធ្វើដំណើរនិង រស់នៅតាមបណ្ដោយផ្លូវជាតិលេខ៤ទាំងអស់ឱ្យបានជ្រាបថា៖ រាជរដ្ឋាភិបាលកម្ពុជាបានទទួលប្រាក់កម្ចី សម្បទានពីធនាគារពិភពលោក តាមរយៈគម្រោងលេខIDA Credit. 6279-KH: សម្រាប់ធ្វើការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ដើម្បីធន់នឹងការបម្រែបម្រួលអាកាសធាតុនិងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ  ក្រសួងបានចាប់ផ្ដើមធ្វើការពង្រីក និងជួសជុលផ្លូវជាតិលេខ៤ ចាប់ពី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (គម ១៩ + ៧០០និងបញ្ចប់ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គម ២១៥ + ៨០០ដែលប្រភេទកាងារមានដូចតទៅ៖


ការងារពង្រីកផ្លូវកៅស៊ូបច្ចុប្បន្នពី ទទឹង ៧ម៉ែត្រ ទៅទទឹងចាក់កៅស៊ូ ១០ម៉ែត


២ការងារពង្រីកស្ពានបេតុង និងលូ ចំនួន ៤៦ ទីតាំង ៣ការងារស្ថាបនាស្ពានថ្មី ចំនួន ០៨ ទីតាំង ដើម្បីធានាដល់ការធ្វើចរាចរណ៍គ្រប់រដូវកាល ដែលឆ្នាំខ្លះ ត្រូវទឹកជំនន់ជន់លិចកំណាត់ផ្លូវជាតិលេខ៤ 


រយៈពេលនៃការងារស្ថាបនាពង្រីក និងជួសជុលថែទាំផ្លូវជាតិលេខ៤នេះចាប់ផ្តើមពី ខែ ធ្នូ ឆ្នាំ២០២១ រហូតដល់ ខែ ធ្នូ ឆ្នាំ២០២៦ 


អាស្រ័យហេតុនេះក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើប្រជាពលរដ្ឋដែលធ្វើដំណើរ និងរស់នៅ តាមបណ្ដោយផ្លូវជាតិលេខ៤ទាំងអស់ មេត្តាអធ្យាស្រ័យដល់បណ្ដាការរំខាន ដែលបង្កដោយការងារស្ថាបនា ស្ពានថ្នល់ដូចបានជម្រាបជូនខាងលើ និងសូមមេត្តាចូលរួមអនុវត្តវិធានការសុវត្ថិភាពចរាចរណ៍ដែលរៀបចំ នៅតាមការដ្ឋាននីមួយៗដោយក្រសួងសាធារណការ និងដឹកជញ្ជូននិងក្រុមហ៊ុនម៉ៅការសាងសង់ ហើយ សង្ឃឹមថាប្រជាពលរដ្ឋទាំងអស់នឹងចូលរួមដើម្បីឱ្យការងារអភិវឌ្ឍផ្លូវជាតិលេខ៤នេះ ទទួលបានជោគជ័យ 

Post a Comment

0 Comments