រាជធានីភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន ៣នាក់ រឹបអូសគ្រឿងញៀនជាង១០០ គីឡូក្រាម នៅរាជធានីភ្នំពេញ ។
យោងតាមព័ត៌មានពីសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដែល ១រៀល ទទួលបាននារសៀលថ្ងៃទី២៥ មីនា បានឲ្យដឹងថាដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូអគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្តោមការសម្របសម្រួលពី លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបដឹកជញ្ជូន រក្សាទុកសារធាតុញៀននៅ ៣ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ។
ទី១៖ នៅចំណុច បណ្តោយផ្លូវជាតិ លេខ៤ បង្គោលគីឡូម៉ែតលេខ២៣ ទល់មុខរោងចក្រCPF ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល ទី២៖ នៅចំណុច ផ្ទះលេខ២០ ផ្លូវលេខ១១ បុរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី៣៖ នៅចំណុចផ្ទះគ្មានលេខ(ជាប់ផ្ទះលេខ ១A២) ផ្លូវលំលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ១-ឈ្មោះ LI YANG ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) កើត១៩៨៨ លិខិតឆ្លងដែន (គ្មាន) ។ ២-ឈ្មោះ JEN HAO JUN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)កើត១៩៨៤ ឆ្លងដែន 360271474 ។ ៣-ឈ្មោះ CHEN POYEN ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) កើត១៩៩៣ឆ្លងដែន 307520541 ។
ចាប់យកវត្ថុតាង កេតាមីន (Ketamine) ទម្ងន់ ៩៩ គ.ក្រ ៦០២,០៣ ក្រាម , អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៧ គ.ក្រ ៣៧៩ ក្រាម , មេតំហ្វេតាមីន (WY) ទម្ងន់ ១៩០ ក្រាម
នីមេតាហ្សេប៉ាម (Nimetazepam) ទម្ងន់ ៧,២ ក្រាម សារធាតុញៀនសរុប ទម្ងន់ ១០៧ គ.ក្រ ១៧៨,២៣ក្រាម ។
ចំពោះជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
0 Comments