គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

គណបក្សប្រជាជនកម្ពុជាសង្កាត់ចតុមុខប្រកាសបញ្ចូលសមាជិក-សមាជិកាថ្មី៩៤នាក់



នៅថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៧:០០នាទីល្ងាច នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ បានបន្តប្រារព្ធពិធីប្រកាសបញ្ចូលសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាសង្កាត់ចតុមុខថ្មី សរុបចំនួន ៩៤នាក់/ស្រី៤១នាក់  ក្រោយអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជា ប្រធានក្រុមការងារចុះជួយសង្កាត់ចតុមុខ   និង លោកជុំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ចតុមុខ  


ក្នុងពិធីបញ្ចូលសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជា សង្កាត់ចតុមុខ នេះក៏មានកាចូលរួមពី ឯកឧត្តម លោកជំទាវ ជាក្រុមការចុះជួយខណ្ឌ និង សង្កាត់ចតុមុខ និងសមាជិកបញ្ចូលថ្មី សរុបសរុបចំនួន ១១១ នាក់ 


ពិធីនេះបានរៀបចំឡើងដោយអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាព របស់ក្រសួងសុខាភិបាល រួមមានៈ បាញ់អាល់កុលសម្លាប់មេរោគទីតាំងពិធីពិនិត្យកំដៅមុនចូលពាក់ម៉ាស់ និង រក្សាគម្លាត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ 


ក្រោយបញ្ចប់ពិធី  លោក ប្រធានគណៈអធិបតី បានប្រគល់ជាថវិកា ដល់សមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជា សង្កាត់ចតុមុខចំនួន៩៤នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន២០,០០០រៀល 

Post a Comment

0 Comments