រាជធានីភ្នំពេញ៖ កម្លាំង នៃគណៈបញ្ជាការ ឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក យស យុទ្ឋី អភិបាលរងខណ្ឌ បានចុះពិនិត្យមើល ទីតាំងតារាងបាល់ទះ ដែលថាមាន បើកលេងល្បែងស៊ីសង នៅផ្ទះលេខ៧៦ ផ្លូវ៤៦៦ សង្កាត់បឹងត្របែក ដោយពុំរកឃើញថា មានករលេងល្បែងស៊ីសងណាមួយគួរកត់សម្គាល់នោះទេ ។
ប្រតិ្តបត្តិការចុះពិនិត្យទីតាំងខាងលើ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ លោក យស យុទ្ឋី អភិបាលរងខណ្ឌ ដែលដឹកនាំចុះផ្ទាល់នោះ បានប្រាប់អ្នកសារព័ត៌មានថា កម្លាំងបានចុះមកដល់ទីតាំងតារាងបាល់ទះ ស្ថិតនៅដីឡូតិ៍ លេខ៧៦ ផ្លូវ៤៦៦ សង្កាត់ត្របែកនេះ គឺពុំឃើញមានលេងល្បែងស៊ីសងនោះទេ គឺមានតែការលេងបាល់ទះធម្មតាប៉ុណ្ណោះ ។
លោកអភិបាលរង យស យុទ្ឋី បញ្ជាក់ថា ចំពោះទីតាំងនេះ បើតាមការពិនិត្យ គឺថាពុំមានសកម្មភាពបើកលេងល្បែងស៊ីសង ដូចការចុះផ្សាយតាមបណ្តាញព័ត៌ បណ្តាញសង្គមនោះទេ។ ប៉ុន្តែអាជ្ញាធរសម្រេចផ្អាកជាបណ្តោះអាសន្ន មិនអោយមានកាេលេងបាល់ទះជាធម្មតា ។
លោកបន្តថា នៅចំពោះមុខអាជ្ញាធរ ម្ចាស់ទីតាំង ឈ្មោះ កែវ ពិសី បានយល់ព្រមផ្អាកអាជីវកម្មតារាងបាល់ទះ ជាបណ្តោះអាសន្ន ៕
0 Comments