គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ស្តាប់ចំលើយសារភាពជនសង្ស័យសម្លាប់ប្រពន្ធដោយសារតែរឿងនេះ



▶️ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៨:១០​ នាទី

មានករណីឃាតកម្ម ០១លើកកើតហេតុនៅបន្ទប់ជួលលេខ៦ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ  


ជនរងគ្រោះឈ្មោះ ហ៊ាង សុជាតិ ភេទស្រី អាយុ ២៨ឆ្នាំជនជាតិខ្មែរ មុខរបរមេផ្ទះ មានកូនបង្កើតចំនួន ៣នាក់ស្រី ត្រូវជាប្រពន្ធរបស់ ជនសង្ស័យឈ្មោះ រ័ត្ន វិជ្ជា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់  


👉🏼 សង្ខេបរឿងហេតុ​ 

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៨ និង ១០នាទីជនសង្ស័យចូលមកសារភាពថាខ្លួនបានសម្លាប់ប្រពន្ធ កាលពីថ្ងៃទី១២ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៧ និង ០០នាទីខ្លួនបានឈ្លោះប្រែកជាមួយប្រពន្ធ រឿងគាត់ចង់ចាកចេញពីជីវិតរបស់ខ្លួន ហើយគាត់និយាយថា ពេលដែលចេញពីបន្ទប់នឹងផុសលែងលះគ្នា ជាមួយខ្លួនតាមបណ្ដាញសង្គមហ្វេសប៊ុក ពេលនោះខ្លួនក៏បានឃាត់គាត់មិនឲ្យទៅ ប៉ុន្តែគាត់នៅតែមានៈរឹងរូសចង់ចាកចេញពីបន្ទប់ បន្ទាប់មកខ្លួនមិនចង់ឲ្យអ្នកជិតខាងលឺខ្លួនឈ្លោះប្រកែកគ្នា ខ្លួនក៏ចាប់គ្រៀកកគាត់រហូតបណ្ដាលឲ្យស្លាប់ មួយរំពេចតែម្ដងទៅ។ 


ក្រោយពេលប្រពន្ធរបស់ខ្លួនស្លាប់ហើយ ខ្លួនព្យាយាមធ្វើអត្តឃាតដោយយកកន្សែងមកចងក នឹងយកកាំបិតចុងស្រួចមកចាក់ចំចុងដង្ហើមតែមិនស្លាប់ បន្ទាប់មកខ្លួនមិនបានរត់ទៅណាទេបានដេកនៅក្នុងបន្ទប់ជួល ជាមួយសពប្រពន្ធខ្លួនរហូតដល់ព្រឹកថ្ងៃទី១៤ខែមីនា ឆ្នាំ២០២២ទើបខ្លួនរៀបចំអីវ៉ាន់មកស្រុកកំណើតរបស់ខ្លួន ដោយទុកសពប្រពន្ធនៅក្នុងបន្ទប់ហើយចាក់សោរពីខាងក្រៅ។  


លុះដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៨ និង ១០នាទីទើបខ្លួនសម្រេចចិត្តចូលមកសារភាពនៅអធិការនគរបាលស្រុកក្រគរ។ 


ក្រោយពេលធ្វើកំណត់េហតុស្ដាប់ចម្លើយរួច សមត្ថកិច្ចយើងបានធ្វើកំណត់ហេតុប្រគល់ទទួលជនសង្ស័យ ១នាក់ទៅផ្នែកជំនាញនៃអធិការរដ្ឋាននគបាលខ័ណ្ឌសែនសុខ។ 


👉🏼 តាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា  ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី ១៥ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ោង ៩និង ២៦នាទី ដើម្បីអនុវត្តនីតិវិធី​ 

Post a Comment

0 Comments