ខេត្តកំពង់ធំ៖ ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៥:០០ នាទីរសៀល ដែលសិ្ថតនៅចំណុចភូមិ ស្រែវាលខាងកើត ឃុំ ដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានករណីអគ្គិភ័យបានកើតឡើងចំនួន០១លើក បណ្ដាលឲ្យឆេះផ្ទះមួយខ្នងនិងរោងមួយខ្នងឆេះអស់ទាំងស្រុងទំហំ ៧x៩ មែត្រ ធ្វើអំពីឈើជញ្ជាំងក្តារដំបូលប្រក់សុីប្រូនិងរោងធ្វើអំពីឈើប្រក់ស្បូវទំហំ ៣x៤ មែត្រ របស់ម្ចាស់ឈ្មោះ យាន សុខ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
+ ខូចខាតសម្ភាររួមមានៈ
- ឆេះផ្ទះអស់ចំនួន ០១ ខ្នង
- ឆេះរោងអស់ចំនួន ០១ ខ្នង
- លុយចំនួន ១០ លានរៀល
- ម៉ូតូចំនួន ០៣ គ្រឿង (ចាស់ៗ)
- ម៉ានសុីនបាញ់ថ្នាំ ០២ គ្រឿង
- ប័ណ្ណក្រីក្រចំនួន ០១ ច្បាប់
- សំបុត្រកំណើតចំនួន ០១ ច្បាប់
- អង្ករ២០គីឡូនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។
+ មូលហេតុ: បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។
+ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសណ្តាន់ មិនបានចេញជួយអន្តរាគមន៍ទេ ដោយសារព័ត៌មានមានការយឺតយ៉ាវ ធ្វើឲ្យអគ្គីភ័យឆាបឆេះអស់ទាំងស្រុង៕
0 Comments