គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ស្រ្តីជាប្រពន្ធសូមឲ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់ លើប្តីជាព្រះរាជអាជ្ញារង យកកាំភ្លើងគំរាមបាញ់នឹងប្រើហិង្សាលើប្រពន្ធ ព្រមទាំងឈ្មួលបម្រើក្នុងផ្ទះ



រាជធានីភ្នំពេញ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ុត ដារ៉ា បានយកកាំភ្លើងភ្ជង់គំរាមបាញ់នឹង ប្រើហិង្សាលើប្រពន្ធ ព្រមទាំងឈ្នួលបម្រើក្នុងផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចចុះទៅអន្តរាគមន៍ នេះបើតាមការបញ្ជាក់របស់ម្តាយក្មេក និងស្រ្តីជាប្រពន្ធរបស់ព្រះរាជអាជ្ញារងរូបនេះ បានប្រាប់ភ្នាក់ងារព័ត៌មាន  


ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៩៖៣០ នាទីយប់ថ្ងៃសៅរ៍ ទី១២ ខែមីនាឆ្នាំ២០២២ ស្ថិតនៅចំណុចផ្ទះ៨៩ ផ្លូវ១៥០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធនីភ្នំពេញ 


ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ដោយសុំឲ្យស្រ្តីជាប្រពន្ធធ្វើដំណើរទៅកាន់ទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកល្អក់២ ដើម្បីដាក់ពាក្យបណ្តឹង 


បើតាមស្រ្តីជាប្រពន្ធឈ្មោះ ហេង មួយគា និងម្តាយក្មេក បានប្រាប់ថា ឈ្មោះ ម៉ុត ដារ៉ា តែងតែប្រើហិង្សាមកលើគាត់ជាប្រពន្ធជាច្រើនលើកច្រើនសារ រហូតស្រ្តីជាប្រពន្ធទ្រាំលែងបាន ទើបឈ្លោះគ្នាកាន់តែខ្លាំងនៅពេលនេះតែម្តង 


ជាមួយគ្នានេះស្រ្តីជាប្រពន្ធ បានទទូចដល់សមត្ថកិច្ច ចាត់វិធានការតាមច្បាប់ចំពោះប្តីរបស់ខ្លួនដែលមានតួនាទីជាព្រះរាជអាជ្ញារងអមសាលាដំបូងរូបនេះ 

Post a Comment

0 Comments