ខ្ញុំបាទ អ៊ុក សុវណ្ណដារារាជ្យ ចាងហ្វាង សារព័ត៌មាន ១រៀល បានផុសព័ត៌មានគ្មានមូលច្បាស់លាស់នៅលើបណ្តាញសង្គមហ្វេសបុកនិងគ្រុបតេឡេក្រាម (ចរាចរណ៍នៅកម្ពុជា) យោងតាមបង្កាន់ដៃបង់ប្រាក់ផាកពិន័យនិងសំលេងតាមឆាត នៅថ្ងៃទី១១ ខែមីនាឆ្នាំ២០២២ ។
ដោយយាងតាមប្រសាសន៍របស់សម្តេចតជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា (អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត) ។
យោងតាមច្បាប់របបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ច្បាប់នេះត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័តនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៩៥ សម័យប្រជុំលើកទី៤ នីតិកាលទី១ ។
ពាក់ព័ន្ធកំហុសឆ្គងរបស់ខ្ញុំបាទ បានទទួលដំណឹងតាមរយៈ Facebook Messager អំពីចម្ងល់អំពីបញ្ហាការផាកពិន័យ បទល្មើសមិនពាក់មួកសុវត្ថិភាព ទឹកប្រាក់ ៦០,០០០(ប្រាំមួយម៉ឺន)រៀល, អត្ថន័យ ពិន័យអំពើល្មើសមាត្រា៦ថ្មី នៃអនុក្រឹត្យលេខ៣៩ អនក្រ.បកចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០, មាតិកាថវិកា ៧៤០១១ ផ្លាកលេខយានយន្ត 1HR-0221 ភព ចំនួនមនុស្ស២នាក់បង់ផាកពិន័យ១២ម៉ឺនរៀល តែខាងមន្ត្រីនគរបាលចេញបង្កាន់បង់ប្រាក់ផាកពិន័យតែម្នាក់ ។
នេះជាចំណុចខុសឆ្គងមួយរបស់ខ្ញុំបាទ ធ្វើឱ្យមានការយល់ច្រឡំនិងប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ ចំពោះមន្ត្រីនគរបាលដែលចុះអនុវត្តរឹតបណ្តឹងច្បាប់ចរាចរណ៍ នៅផ្លូវសុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ដូច្នេះខ្ញុំបាទ អ៊ុក សុវណ្ណដារារាជ្យ សុំអភ័យទោសជាសាធារណៈនិងសូមបងប្អូនកុំយលច្រឡំនិងប៉ះពាល់សេចក្តីថ្លៃថ្នូរ ចំពោះមន្ត្រីនគរបាលជាតិដែលខិតខំបំរើសាវាសាធារណៈនិងរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមជូនពលរដ្ឋ ៕
0 Comments