គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ឯកឧត្ដម​ ផុស​ សុវណ្ណ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ អញ្ជើញ​ចូលរួម​បិទវគ្គ​បណ្ដុះបណ្ដាល​ និង​ប្រគល់​វិញ្ញាបនប័ត្រ​ជូន​សិក្ខាកាម​ ២៨៧នាក់



រាជធានីភ្នំពេញ​ នៅរសៀលថ្ងៃសៅរ៍​ ៩រោច​ ខែផល្គុន​ ឆ្នាំឆ្លូវ​ ត្រីស័ក​ .​ ២៥៦៥​ ត្រូវនឹងថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០២២​ ឯកឧត្ដម​ ផុស​ សុវណ្ណ​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ ទទួលបន្ទុកអគ្គនាយក​ នៃអគ្គនាយកដ្ឋានសោតទស្សន៍​ ​តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានអញ្ជើញជាអធិបតីភាពចូលរួមបិទវគ្គបណ្ដុះបណ្ដាលស្ដីពី​"សេចក្ដីរាយការណ៍​ និងការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ​"​ នៅអាគារសន្និបាតផ្សារខេស៊ី​ ស្ថិតនៅភូមិចំការឪឡឹក​ សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ដែលរៀបចំដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា

  

ឆ្លៀតក្នុងឱកាសនោះ​ លោក​ ហោ​ គន្ធា​ ប្រធានស្ថាបនិក​ នៃសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា​ បានរាយការណ៍ថា​ សិក្ខាកាមដែលបានចូលរួមសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលដែលមានរយៈ​ ០៣​ ថ្ងៃកន្លងមក​ មានសរុបចំនួន​ ២៨៧នាក់​ មកពីបណ្ដាលខេត្ដផ្សេងៗ​ ក្នុងនោះស្រីចំនួន​ ៤៧នាក់​ ប្រុស​ ចំនួន​ ២៤០នាក់។ ​ 


អ្នកសារព័ត៌មានចំនួន​ ២៥០នាក់​ និស្សិតមកពីសាកលវិទ្យាល័យបៀលប្រាយ​ ចំនួន​ ៣៧នាក់​ និងសាស្រ្ដាចារ្យបណ្ដុះបណ្ដាលចំនួន១នាក់​ វាគ្មិនកិត្ដិយស​ ចំនួន៤នាក់​ ដែលមានបទពិសោធន៍ច្រើនឆ្នាំលេីវិស័យសារព័ត៌មាន  


​ ថ្លែងក្នុងចំណាប់អារម្មណ៍ប្រកាសបិទវគ្គបណ្ដុះបណ្ដាល​ និងប្រគល់វិញ្ញាបនប័ត្រ​ ឯកឧត្ដម​ ផុស​ សុវណ្ណ​ បានលេីកឡេីងថាអ្នកសារព័ត៌មានគប្បីត្រូវមានវិជ្ជាជីវៈសារព័ត៌មានជាចម្បង​ ដេីម្បីឆ្លើយតបទៅនិងស្ថានភាពទូទៅ​ វិជ្ជាជីវៈ​ និងក្រមសីលធម៌​ មិនអាចខ្វះបានឡេីយ  ឯកឧត្ដម​ ​បានបន្ថែមទៀតថា​ សារព័ត៌មានគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ​ ជួយកិច្ចការសង្គម​ និងអាចផ្សព្វផ្សាយលេីកកម្ពស់បានស្ទើរគ្រប់វិស័យ 


ឯកឧត្ដម​ បានលេីកសរសើរពីស្មារតី​ ខិតខំប្រឹងប្រែង​ របស់សិក្ខាកាម​ ដែលចំណាយពេលវេលាមកចូលរួមសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលអស់រយៈ​ ​ សប្ដាហ៍​ ដែលរៀបចំឡើងដោយ​ សមគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា​ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានថ្លែងក្នុងពិធីអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន​ កាលពីឆ្នាំ​ ២០១១​ -​ ២០១២​ កន្លងទៅ​ ជាសារជំរុញឲ្យ​ អង្គភាព​ សមាគម​ រៀបចំវគ្គបណ្ដុះបណ្ដាល​ សិក្ខាសាលា​ ពាក់ព័ន្ធនឹងសារព័ត៌មានអោយបានច្រើន  


មុននឹងបិទបញ្ចប់កម្មវិធី​​ ឯកឧត្ដម​​​ បានចែកនិងប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សាជូនទៅសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ​ និងថតរូបអនុស្សាវរីយជាមួយសិក្ខាកាមទាំងអស់ប្រកបដោយភាពស្និទ្ធស្នាល

Post a Comment

0 Comments