រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះរៀបសណ្តាប់ធ្នាប់តាមផ្លូវ២៥៣ បានអប់រំណែនាំដល់អាជីវករលក់ដូរ និង តាំងអីវ៉ានមកលើផ្លូវថ្នល់ ឬក៏យកចិញើម ប៉ះពាល់ដល់អ្នកថ្មើរជើងគ្មានផ្លូវដើរ។
ពលរដ្ឋបានប្រាប់ថា តូបកាសែតមានយូរមកហើយ គ្មានសំយ៉ាប នឹងមានគម្លាតសល់ចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ជាពិសេសសិស្សានុសិស្សវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ។
ជាក់ស្តែងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះរៀបសណ្តាប់ធ្នាប់លើកំណាត់ផ្លូវ២៥៣ ត្រង់ចំណុចកែងជាមួយផ្លូវ១៣៨ដែលតែងតែកកស្ទះជារៀងរាល់ថ្ងៃ ។
ដោយឡែកតូបកាសែតជាប់របងខាងលិចវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក អាជីវករហាក់មិនចូលរួមទាល់តែសោះ រកតែចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងនិងសិស្សគ្មានផង ។
ចំពោះរបាយការណ៍តូបកាសែត ខាងសាលាខណ្ឌទួលគោកបានប្រាប់ថា កំពុងឱ្យខាងសាលារាជធានីភ្នំពេញផ្ញើមកតាមការស្នើសុំជាលើកទី២ ពីព្រោះរវល់ប្រជុំ ។
ចំពោះអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់ថា ( ចាំខ្ញុំរកអ្នកណាកាន់កិច្ចការនេះសិន ទើបសួរនាំដឹងរឿង ) ៕
0 Comments