Muyreal -News

Muyreal -News
Muyreal -News

ឯកឧត្តម គួច ចំរើន អនុញ្ញាតឱ្យនាយកក្រុមហ៊ុន SUNWAH ចូលជួបសំដែងការគួរសម និងស្វែងយល់ពីសក្តានុពលវិនិយោគ




នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកJason Choi នាយកក្រុមហ៊ុន SUNWAH ចូលជួបសំដែងការគួរសម និងស្វែងយល់ពីសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ។ 


លោកJason Choi នាយកក្រុមហ៊ុន SUNWAH បានថ្លែងអំគុណឯកឧត្តមអភិបាលខេត្ត ដែលបានអនុញ្ញាតឱ្យប្រតិភូរបស់លោកចូលជួបសម្តែងការគួរសម និងស្វែងយល់ពីសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ។ កន្លងមកក្រុមហ៊ុន SUNWAH បានធ្វើការវិនិយោគលើអចលនទ្រព្យ នៅលើពិភពលោកដែលមានសាខានៅហុងកុង ចិន វៀតណាម ជប៉ុន កាណាដា ដោយក្រុមហ៊ុនមានគោលបំណងវិនិយោគអចលនទ្រព្យនៅខេត្តព្រះសីហនុ ដែលជាឱកាសដ៏ល្អមួយ និងជាការបើកទំព័រថ្មីផងដែរ។ 


ឯកឧត្តមអភិបាលខេត្ត បានស្វាគមន៍ចំពោះក្រុមហ៊ុន SUNWAH ដែលចង់វិនិយោគ លើវិស័យអចលនទ្រព្យ នៅខេត្តព្រះសីហនុស្របពេលដែលខេត្ត បានធ្វើការអភិវឌ្ឍអគារខ្ពស់ជាច្រើន ទោះបីជារយៈពេលពីរឆ្នាំកន្លងមក ខេត្តព្រះសីហនុរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តែខេត្តរបស់យើង នៅតែមានការវិនិយោគលើអចលនទ្រព្យជាបន្តបន្ទាប់។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាទីក្រុងហិរញ្ញវត្ថុ។ រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរក្រសួងរៀបចំគ្រប់គ្រងដីធ្លី និងកំពុងប្រមូលព័ត៌មានដីធ្លីសំដៅប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តស្នាក់នៅ ទេសចរណ៍ វិនិយោគ និងអចលនទ្រព្យ។ ទន្ទឹមនោះខេត្ដព្រះសីហនុ មានសក្តានុពល ដូចជាអាកាសយានដ្ឋានអន្តរជាតិ មានផ្លូវរត់រហូត ,៣០០ម៉ែត្រ ស្ថានីយ៍អ្នកដំណើរអាចទទួលភ្ញៀវ ៣លាននាក់ក្នុងមួយឆ្នាំ និងកសាងស្ថានីយ៍ចេញដំណើរកម្រិតអន្តរជាតិ។ ខេត្តមានកំពង់ផែអន្តរជាតិទឹកជ្រៅ រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយរដ្ឋាភិបាលជប៉ុនដើម្បីអភិវឌ្ឍកំពង់ផែទឹកជ្រៅជំហានទីមួយ និងទីពីរនៅឆ្នាំ២០២៥ អាចឱ្យនាវាដែលមានជម្រៅទឹក១៣,៥០ម៉ែត្រ អាចចូលចតបានដែលធ្វើឱ្យតម្លៃដឹកជញ្ជូនអាចប្រកួតប្រជែង។ ខេត្តមានផ្លូវល្បឿនលឿន ដែលអាចបើកឱ្យដំណើរការនៅខែកក្កដាឆ្នាំ២០២២ខាងមុខ ដែលជាសក្តានុពលគាំទ្រដល់ការអភិវឌ្ឍខេត្តព្រះសីហនុ៕

Post a Comment

0 Comments