គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

មាន​ករណី​អគ្គិភ័យ​ឆេះក្បាលរថភ្លើងដឹកទូប្រេងរបស់​ក្រុម​ហ៊ុន​ Royal Railway ប្រភេទ​ BB-១០៦១​



នៅយប់ថ្ងៃទី២៥​ ខែកុម្ភៈ​ ឆ្នាំ២០២២ វេលាម៉ោង ០៣:១០​ នាទីទៀបភ្លឺ​ នៅលើផ្លូវរថភ្លើងដែលស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអគ្គីភ័យមួយបានកើតឡើងបណ្តាអោយឆេះក្បាលរថភ្លើង០១គ្រឿង ជាកម្មសិទ្ធរបស់ក្រុមហ៊ុន​ ​RO​YA​L RAILWAY​ ប្រភេទ BB-10​61 ដឹកប្រេងម៉ាស៊ូត មានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ អ៊ួន លិនវីន ភេទ​ ប្រុស អាយុ​ ៣១​ ឆ្នាំ មុខរបរបើកបររថភ្លើង មានទីលំនៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងជំនួយការអ្នកបើកបររថយន្ដភ្លើង ឈ្មោះ សៅ​ ចាន់បារមី ភេទ​ ប្រុស អាយុ​ ៣៣​ ឆ្នាំ មុខរបរ​ បើកបររថភ្លើង មានទីលំនៅភូមិប្រាសាទ ឃុំលាបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បើកបរមកដល់ចំណុចកេីតហេតុខាងលើក៏ឆាប់ឆេះក្បាលរថភ្លើងតែម្តង​  


+​ មូលហេតុ:​ បណ្ដាលមកពីឆ្លងចរន្ដភ្លើង បេីតាមការបំភ្លឺរបស់អ្នកបើកបររថភ្លើងឈ្មោះ អ៊ួន លិនវីន បានបញ្ជាក់ថាមុនពេលកើតហេតុគាត់បានបើកបរធម្មតា លុះមកដល់ចំណុចរ៉ារថភ្លើងវាលរេញ បានជៀសរថភ្លើងមួយខ្សែរទៀត ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ ក្រោយពីជៀសរួចគាត់ក៏បានបើកររថភ្លើងមកខាងមុខ ហើយបានជាន់ហ្វ្រាំង ស្រាប់តែឆ្លងចរន្ដកើតជាអគ្គីភ័យតែម្តង ហើយបានរាយការណ៍ទៅកាន់សមត្ថកិច្ចដើម្បីអោយមកជួយអន្តរាគមន៏ពន្លត់           


+​ ករណីអគ្គីភ័យខាងលើមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សទេ​ បណ្ដាលឲ្យខូចខាតក្បាលរថភ្លើង 

+​ ករណីខាងលេីនេះកងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ រថយន្ត 

Post a Comment

0 Comments