គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ឯកឧត្តម សុខ លូ អនុញ្ញាតទទួលជួបទីប្រឹក្សាអភិវឌ្ឍន៍ប្រចាំខេត្តបាត់ដំបង នៃអង្គការ GIZ ដើម្បីពិភាក្សា និងរាយការណ៍អំពីលទ្ធផលការបស់គម្រោង



នៅរសៀលថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបលោកRalf Meyer ទីប្រឹក្សាអភិវឌ្ឍន៍ប្រចាំខេត្តបាត់ដំបង របស់អង្គការGIZ ដើម្បីរាយការណ៍អំពីលទ្ធផលការងារ ដែលបានសម្រេចកន្លងមក នៅមុនពេលដែលលោកនឹងបញ្ចប់ភារកិច្ចនៅក្នុងពេលឆាប់ៗខាងមុខនេះ។


ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់លោក Ralf Meyer ដែលខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចរបស់ខ្លួនកន្លងមក និងជាពិសេសបានចូលរួមចំណែកជួយដល់រដ្ឋបាលខេត្តបាត់ដំបងផង និងចូលរួមចំណែកការអភិវឌ្ឍន៍ក្នុងខេត្តបាត់ដំបងផងដែរ តាមរយៈគម្រោងនានារបស់អង្គការGIZ ដែលនេះមិនត្រឹមតែទទួលបានផលប្រយោជន៍ចំពោះប្រជាពលរដ្ឋដែលរស់នៅតំបន់ដែលទទួលបានការអភិវឌ្ឍនៅក្នុងគម្រោងតែមួយប៉ុណ្ណោះទេ តែគឺទទួលបានផលប្រយោជន៍ប្រជាពលរដ្ឋរួមទូទាំងខេត្តបាត់ដំបងផងដែរ។ ឯកឧត្តមសង្ឃឹមថាអង្គការGIZ នឹងបន្តចូលរួមសហការជាមួយរដ្ឋបាលខេត្តបាត់ដំបងបន្តទៀត ហើយរដ្ឋបាលខេត្តរីករាយនឹងសហការជានិច្ចជាមួយអង្គការផងដែរ៕

Post a Comment

0 Comments