Muyreal -News

Muyreal -News
Muyreal -News

សោកស្តាយ!តារាកំប្លែង CTN នាយ ត្បែង ទទួលមរណភាពហើយ នៅមុននេះបន្តិច



រាជធានីភ្នំពេញ៖ នាយ ត្បែង តារាកំប្លែងមួយរូបរបស់ CTN បានទទួលមរណភាព នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដោយជួបគ្រោះថ្នាក់ចរាចរណ៍។


ដំណឹងដ៏ក្រៀនក្រំនេះត្រូវបានបង្ហោះនៅលើផេកហ្វេសប៊ុក របស់លោក ហង្ស សំណាង បានបញ្ជាក់យ៉ាងខ្លីថា៖ “នាយត្បែងជាតារាកំប្លែងដ៏កំសត់មួយរូបនៅក្នុងស្ថានីយទូរទស្សន៍ CTN ត្រូវបានលាខ្ញុំនិងលាបងប្អូនទាំងអស់គ្នា ជាអ្វីដែលមិននឹកស្មាន។ សូមជូនពរសម្លាញ់ទៅកាន់សុខគតិភពកុំបីអាក់ខានឡើយ


ប្រភពដដែលឱ្យដឹងទៀតថា នាយ​ ត្បែង បានជួបគ្រោះថ្នាចរាចណ៍ដោយជិះម៉ូតូបុកគោមួយក្បាល កាលពីសប្ដាហ៍មុន ខណៈធ្វើដំណើរចេញទៅច្រៀង ឯខេត្តស្វាយរៀង។ លោកបានសម្រាកព្យាបាលនៅមន្ទីពេទ្យក្រោយជួបគ្រោះថ្នាក់ភ្លាមៗ។


តែគួរឱ្យសោកស្ដាយ ដោយសារស្ថានភាពធ្ងន់ធ្ងរ រាងកាយមិនអាចទ្រាំទ្រទៀតបាន នាយ ត្បែង បានទទួលមរណភាពនៅព្រឹកថ្ងៃថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្សល់នូវការសោកស្ដាយ អាឡោះអាល័យពីក្រុមគ្រួសារ៕

Post a Comment

0 Comments