Muyreal -News

Muyreal -News
Muyreal -News

អបអរសាទរទិវាតំបន់ដីសើមពិភពលោក ២ កុម្ភៈឆ្នាំ២០២២ ក្រោម ប្រធានបទ ការអភិរក្សតំបន់ដីសើមសម្រាប់មនុស្ស និងធម្មជាតិ



អ្នកអាចចូលរួមអបអរសាទរទិវាតំបន់ដីសើមពិភពលោកតាមបណ្តាញសង្គម ដោយគ្រាន់តែបង្ហោះរូបភាពទេសភាពដ៏ស្រស់ស្អាតរបស់តំបន់ដីសើម ជីវៈចម្រុះ ការរស់នៅរបស់សហគមន៍មូលដ្ឋាន ឬសកម្មភាពទេសចរណ៍ធម្មជាតិក្នុងតំបន់ដីសើមដែលអ្នកធ្លាប់បានទៅដល់ និងប្រើប្រាស់ #ទិវាតំបន់ដីសើមពិភពលោកឆ្នាំ២០២២ #ក្រសួងបរិស្ថាន


តើអ្នកធ្លាប់ទៅទស្សនាតំបន់រ៉ាមសារ​ ឬតំបន់ការពារធម្មជាតិតំបន់ដីសើមប៉ុន្មានកន្លែងក្នុងប្រទេសកម្ពុជា?


គិតមកត្រឹមបច្ចុប្បន្ន​ តំបន់រ៉ាមសារក្នុងប្រទេសកម្ពុជាមានចំនួន០៥កន្លែងគឺ​ តំបន់រ៉ាមសារកោះកាពិ​ តំបន់រ៉ាមសារព្រែកទាល់​ តំបន់រ៉ាមសារស្ទឹងសែន​ តំបន់រ៉ាមសារបឹងទន្លេឆ្មារ​ និងតំបន់រ៉ាមសាស្ទឹងត្រែង។​ ក្នុងនោះដែរ​ យើងក៏មានតំបន់ការពារធម្មជាតិដែលជាតំបន់ដីសើមមានសារះសំខាន់សម្រាប់បរិស្ថានឬសង្គម​ ដូចជា​ តំបន់ការពារទេសភាពអន្លង់ព្រីង​ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ​ តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប​ តំបន់ការពារទេសភាពអាងត្រពាំងថ្ម​ តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍​​ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង​ តំបន់ការពារទេសភាពបឹងការដេរ​ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ក៏ដូចជាឧទ្យានជាតិសមុទ្រកោះរ៉ុង។

​ 

ការរស់នៅប្រចាំថ្ងៃរបស់យើងគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងតំបន់ដីសើម ដោយតំបន់ដីសើមបានផ្តល់នូវសេវាកម្មប្រព័ន្ធអេកូឡូស៊ីដោយឥតគិតថ្លៃដូចជា​ ផ្តល់ទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងស្រោចស្រព​ ជួយកាត់បន្ថយគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត​​ ការស្រូបយកកាបូន និយ័តកម្មអាកាសធាតុ​ ប្រភពស្បៀងអាហារ​​ កន្លែងកម្សាន្តធម្មជាតិនិងសិក្សាស្រាវជ្រាវ។ល។ ដូចនេះយើងគួរតែផ្តល់តម្លៃ ចូលរួមអភិរក្ស ដាំស្តារ និងបង្ហាញនូវសេចក្តីស្រលាញ់ចំពោះតំបន់ដីសើម។


គួរបញ្ជាក់ផងដែរថាឆ្នាំនេះក្រសួងបរិស្ថាននឹងប្រារព្ធទិវាដីសើមពិភពលោកនៅ វិទ្យាល័យ ទា ចំរ៉ាត់ ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់៕

Post a Comment

0 Comments