នៅព្រឹកថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងភរិយា បានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ផ្លូវបេតុង១ខ្សែរប្រវែង២១៥៨ ទទឹង៤,១ម៉ែត្រ ដែលជាអំណោយរបស់អ្នកឧកញ៉ា ហ៊ុន តូ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ណេង តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ ស្ថិតនៅភូមិដីលេី ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ។
កម្មវិធីនេះដែរមានការអញ្ជេីញចូលរួមពីសំណាក់៖ លោកជំទាវ តំណាងរាស្ត្រមណ្ឌលកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្ដម-លោកជំទាវ អភិបាលរងខេត្ត លោកឧកញ៉ា ហេង ឡុង អគ្គនាយកក្រុមហ៊ុន ឡុង ស្រេង អ៉ីនធេីណេស៉ីនណលចម្ការកៅស៊ូបឹងកេត កងកម្លាំងប្រដាប់អាវុធ លោក-លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោក-លោកស្រី អភិបាល និងអភិបាលរងស្រុក អាជ្ញាធរឃុំ មន្រ្តីរាជការ និងប្រជាពលរដ្ឋចំនួន៤០៩គ្រួសារ ៕
0 Comments