រាជធានីភ្នំពេញ៖ ថ្លើមធំមែនម្ចាស់ទីតាំងល្បែងស៊ីសងបាញ់អាប៉ោងខុសច្បាប់ មួយកន្លែងចុះពីគាល់ស្ពានស្ទឹងមានជ័យ តាមបណ្តោយផ្លូវបេតុងប្រឡាយទឹកស្អុយទើបតែសាងសង់ហើយថ្មីៗ នៅចំណុចជាប់ខាងជើងតារាងបាល់ទះទី២ ស្ថិតនៅភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងបើកដំណើរការលេងយ៉ាងអនាធិបតេយ្យ ។
ប្រភពបានប្រាបើឲ្យដឹងនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២២នេះថា នៅចំណុចតារាងបាល់ទះមួយកន្លែងខាងលើមានទីតាំងល្បែងសុីសងបាញ់អាប៉ោងខុសច្បាប់ ចាប់ផ្តើមដំណើរការបើកលេងចាប់ពីវេលាម៉ោង៣ឬម៉ោង៤រសៀលទៅរហូតដល់យប់ យ៉ាងអនាធិបតេយ្យ បង្កឲ្យភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅជិតខាង មានការភ័យខ្លាចអំពីបញ្ហាអសន្តិសុខ កើតមានឡើងដូចជា អំពើចោរកម្មនិងបទល្មើសផ្សេងៗ (ពោលគឺ)លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម ។
ប្រភពដដែលបានបន្តថា បន្ទាប់ឲ្យកើតមានទីតាំងល្បែងសុីសងខុសច្បាប់ក្នុងមូលដ្ឋានខាងលើនេះមក ពួកគាត់ព្រួយបារម្ភជាខ្លាំង ថ្វីដ្បិតជំងឺកូវីដ-១៩ បានកាត់បន្ថយខ្លះៗពិតមែនក៏ដោយ ប៉ុន្តែការឆ្លងជំងឺកូវីដ-១៩ បម្លែងថ្មី ឈ្មោះថា អូមីក្រុង នៅជាបញ្ហាដដែលព្រោះថាក្រុមលេងល្បែងនៅក្នុងមូលដ្ឋានខាងលើនេះ កំពុងបើកលេងយ៉ាងពពាក់ពពូននិងអនាធិបតេយ្យជាប្រចាំតែម្តង ចំណែកអាជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋាន បែរជាមិនមានវិធានការទប់ស្កាត់ឬមួយបង្រ្កាប! តាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃ នោះឡើយ! ។
ដោយឡែកគេសង្កេតឃើញ មានមនុស្សជាច្រើននាក់បាននាំគ្នាប្រមូលផ្ដុំយ៉ាងពពាក់ពពូន បើកលេងល្បែងសុីសងបាញ់អាប៉ោងខុសច្បាប់ យ៉ាងគឃ្លើនបែបនេះ មហាជននៅតែងើយឆ្ងល់ថា បើមិនខ្លាចសមត្ថកិច្ចបង្ក្រាប!គួរតែញញើតនិងការឆ្លងរីករាលដាលជំងឺឭកូវីដ-១៩ បម្លែងថ្មី ឈ្មោះថា អូមីក្រុង ផងចុះ ។
ព្រោះកន្លងមកនេះ ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យពលរដ្ឋខ្មែរ ទូទាំងប្រទេស ឲ្យអនុវត្ត បីកុំ បីការពារ និងចូលរួមដើម្បីលុបបំបាត់ជំងឺ កូវីដ-១៩ ជាពិសេស បម្លែងថ្មី ឈ្មោះថា អូមីក្រុង កំពុងតែមានវត្តមាន ក្នុងប្រទេសកម្ពុជាយើង ពាក់ព័ន្ធទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែងខាងលើនេះ ពលរដ្ឋចាំមើល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន តើមានវិធានការទប់ស្កាត់ឬមួយបង្រ្កាប!ទីតាំងល្បែងមួយកន្លែងបើកលេងនៅខាងលើនេះដែរឬទេ? ។
ចំពោះករណីល្បែងស៊ីសងខុសច្បាប់កំពុងកើតមានយ៉ាងផុសផុលនៅក្នុងមូលដ្ឋានបែបនេះ មហាជនក៏ដូចពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ បានរាយការណ៍តាមរយៈអ្នកសារព័ត៌មាន ស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនគួរមើលរំលងគួរតែចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យតាមភាពជាក់ស្ដែង ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមមេត្តាជួយទប់ស្កាត់ឬបង្រ្កាប!ទីតាំងល្បែងសុីសងបាញ់អាប៉ោងខុសច្បាប់ មួយកន្លែងកំពុងបើកលេងនៅភូមិខាងលើនេះ ដើម្បីធានាបាននូវសន្តិសុខ អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន៕
0 Comments