គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

បើកឆ្លងផ្លូវមិនប្រយ័ត្នបុកកិនម៉ូតូពីលើបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ



រាជធានីភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាឈ្មោះ តាម៉ាប់រត់ម៉ូតូឌុប នៅវត្តស្លែង ត្រូវបានរថយន្តកិនស្លាប់ភ្លាមៗ នៅនឹងកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៤៧នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅផ្លូវជាតិលេខ៤ ចំណុចភ្លើងស្តុប កែងមហាវិថីឈ្នះ ឈ្នះ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ 


អ្នកបើកបរ ឈ្មោះ ដុក ផល្លា អាយុ២៩ឆ្នាំ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅ ភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង 


ប្រភពឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបែនដឹកថ្ម ម៉ាកហុីយ៉ាន់ដាយ យុីឌុបពណ៌ស ពាក់ស្លាកលេខ​ ភ្នំពេញ 3C-7924 បានបើកឆ្លងផ្លូវជាតិលេខ៤ពីជើងទៅត្បូង ចូលការដ្ឋានធ្វើផ្លូវក្រវ៉ាត់ក្រុង ខណៈ ឆ្លងផុតផ្លូវកៅស៊ូហើយ ស្រាប់តែទៅបុកនិងកិនពីលើម៉ូតូ ហុងដាគុបមូល  ពណ៌ខៀវ ពាក់ស្លាកលេខ ភព1 6189 ដែលជិះតាមផ្លូវជាតិលេខ៤ ពីលិចទៅកើតតាមផ្លូវដីមាត់ប្រឡាយបណ្តាលអោយ អូសស្លាប់ក្រោមកង់រថយន្ត ភ្លាមៗអ្នកបើកបរត្រូវបានសមត្ថកិច្ចប្រចាំគោលដៅភ្លើងស្តុប ធ្វើករឃាត់ខ្លួនបាននៅនិងកន្លែងតែម្តង 


បច្ចុប្បន្ន សពត្រូវបានដឹកយកទៅតំកល់ទុកនៅវត្តតាំងក្រសាំងខាងជើង ដើម្បីបន្តស្រាវជ្រាវស្វែងរកសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្តប្រគល់ឲ្យការិយាល័យចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុកនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ 

Post a Comment

0 Comments