គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

យុវជនម្នាក់ស្លាប់បន្ទាប់ពីចាកចេញពីពិធីមង្គលការនៅសំពៅលូន




ខេត្តបាត់ដំបង  យុវជនម្នាក់ ត្រូវបានក្រុមក្មេងស្ទាវជិះម៉ូតូ ស្ទាក់ដេញកាប់បណ្តាលអោយស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ក្រោយធ្វើដំណើរចេញពីពិធីមង្គលការ មួយនៅស្រុកសំពៅលូន ខេត្តបាត់ដំបង 


សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២៣និង៣០នាទីយប់ នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើដងផ្លូវលេខ៥៩ ស្ថិតត្រង់ចំណុចក្រុមទី៤ ភូមិតាស្តា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង បង្កឡើងដោយ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូប្រហែល១០គ្រឿង និងបានធ្វើសកម្មភាពស្ទាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ឡាញ់ ស៊ីណាតភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង  បណ្តាលអោយស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ  

Post a Comment

0 Comments