គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ក្មេងប្រុសឈឺចុកពោះចាក់ថ្នាំមួយម្ជុលប្រកាច់ខាំអណ្ដាតបែកពពុះមាត់ ស្លាប់នៅស្រុករំដួល



ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរសសង្ស័យម្នាក់ ជាគ្រូពេទ្យឯកជន មកសាកសួរក្នុងករណីមនុស្សឃាតដោយអចេតនា ដោយបានចាក់ថ្នាំអោយក្មេងប្រុសម្នាក់ ដែលឈឺចុកពោះ បន្ទាប់មកប្រកាច់ ខាំអណ្ដាត បែកពពុះមាត់ បណ្ដាលអោយស្លាប់ភ្លាមៗ 


ការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង១២និង៣៥នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតត្រង់ចំណុចភូមិ កណ្ដាលឃុំស្វាយចេកស្រុករំដួល ខេត្តស្វាយរៀង 


យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា បុរសសង្ស័យមានឈ្មោះ វ៉ាត់ ចន្ថន អាយុ៣៦ឆ្នាំ មុខរបរគ្រូពេទ្យ រស់នៅភូមិកណ្ដាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង  ចំណែកក្មេងប្រុសរងគ្រោះមានឈ្មោះ ជៀក ណាដេត អាយុ៧ឆ្នាំ ជាសិស្សរស់នៅ ភូមិថ្មីឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង 


សមត្ថកិច្ចបានបញ្ជាក់ថា មានករណីមនុស្សឃាត ដោយអចេតនា មួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ វ៉ាត់ ចន្ថន បានពិនិត្យនិងចាក់ថ្នាំ អោយកុមារាឈ្មោះ ជៀក ណាដេត 


ប្រភពបន្តថា ពេលដែលបុរសខាងលើ បានដកម្ជុលចាក់រួចស្រាប់តែក្មេងរងគ្រោះ មានសភាពប្រកាច់ ខាំអណ្ដាត បែកពពុះមាត់បណ្ដាលអោយស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារតែម្ដង 


ក្រោយពីពិនិត្យសពរួចសមត្ថកិច្ច បានធ្វើកំណត់ហេតុនិងប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុករំដួល ដើម្បីចាត់ការបន្តតាមច្បាប់ 

Post a Comment

0 Comments