គេហទំព័រ មួយរៀល

បង្រ្កាបទីតាំងក្រុមអ្នកញៀនល្បែងជល់មាន់ និងអាប៉ោង បានរត់គេចខ្លួនបាត់អស់បន្សល់ទុកនូវវត្ថុតាងមួយចំនួន


ខេត្តកំពត  នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២ រសៀល កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស បានសហការណ៍ជាមួយ កម្លាំង ព្រ/ ខេត្តនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ឯក លក ញ៉ាវ ស្នងការរង និងលោកវរសេនីយ៍ទោ នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស បានចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ស្ថិតនៅភូមិស្រែព្រៃឃុំវត្តអង្គខាងត្បូងស្រុកបន្ទាយមាស ខេត្តកំពត  


ពេលចុះដល់ទីតាំងក្រុមអ្នកញៀនល្បែងជល់មាន់ និងអាប៉ោង បានរត់គេចខ្លួនបាត់អស់បន្សល់ទុកនូវវត្ថុតាងមួយចំនួនរួមមាន : មាន់ជល់ចំនួន 5ក្បាល ចានអាប៉ោង១ ស៊ុំដាក់មាន់ចំនួន 20 តុចំនួន២ បិនដាក់ទឹកកក 2 ប៉ាយូគី 1ផ្ទាំង ជញ្ជីង 1 កន្ត្រកដាក់មាន់ 7 កៅអីជ័រ 30 តង់ចំនួន 3 ម៉ូតូចំនួន 25 គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត និងបានរុះរើ បំផ្លាញចោលទីតាំងសង្វៀនបញ្ជល់មាន់នេះ 


បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានយកវត្ថុតាងខាងលើមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស  

Post a Comment

0 Comments