រឿងអញ្ចឹងសោះ បង្កជាហឹង្សារបួសស្នាមទាញកាំបិតតាំងតោអារថ្ពាល់ ដោយសារមិនចេះគ្រប់គ្រងអារម្មណ៍



រាជធានីភ្នំពេញ៖ ប្ដីប្រពន្ធពីរនាក់កំពុងហូបបាយថ្ងៃត្រង់ លឺគេលក់លៀសហាល ក៍ស្រែកហៅទិញលៀស ស្រែកឮៗពេកបណ្ដាលឲ្យភ្ញាក់ប្រពន្ធអ្នកជិតខាងពីដំណេកបានប្រាប់ប្តី ក៏ផ្ទុះកំហឹងទាញកាំបិតតាំងតោទៅអារថ្ពាល់បង្កជាហឹង្សារបួសស្នាម ករណីហឹង្នេះសាកើតឡើងនៅម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅបន្ទាប់ជួលមួយកន្លែង ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ 


តាមប្រពភដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ មានស្រ្តីម្នាក់កំពុងហូបបាយថ្ងៃត្រង់ លឺគេលក់លៀសហាល ក៍ស្រែកហៅទិញលៀស ដោយស្រែកឮៗពេក បណ្ដាលឲ្យភ្ញាក់ប្រពន្ធអ្នកជិតខាងដែលកំពុងដេកក្នុងបន្ទប់ជាប់គ្នា ភ្ញាក់ពីដំណេកខឹងសម្បា បានប្រាប់ប្តី 


រីឯប្តីក៏មានកំហឹងទាញបានយកអង្រែទៅគប់ទៅស្ត្រីខាងលើ ដែលស្រែកហៅទិញលៀសហាល តែមិនចំឡើយហើយក៍បានឈ្លោះទាស់ពាក្យសម្តីគ្នាយ៉ាងតឹងសរសៃក ភ្លាមនោះជនបង្ករខាងលើក៏បានស្ទុះទៅយកកាំបិតតាំងតោ អារថ្ពាល់ប្តីរបស់ស្ត្រីស្រែកទិញលៀសហាលបន្ថែមទៀត បណ្តាលអោយឈាមហូស្រោចពេញខ្លួនតែម្តង 


ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនអ្នកជិតខាងបានដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យឯកជន  បន្ទាប់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ទើបកម្លាំងសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនបង្ករ ភ្លាមៗផងដែរ 


ជនបង្ករបានសារភាពប្រាប់សមត្ថកិច្ចថា បុរសជាជនរងគ្រោះខាងលើតែងតែរងរឿងគាត់រហូត ទើបតែថ្ងៃនេះគាត់ខឹងជនរងគ្រោះដែលធ្វើអោយប្រពន្ធគាត់ភ្ញាក់ពីដេក ហើយបានយកអង្រែទៅគប់និងបានយកកាំបិតតាំងតោទៅអា

រមុខដូច្នេះ 


បច្ចុប្បន្នជនបង្ករខាងលើត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ធ្វើការឃាត់ខ្លួននិងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់      

Post a Comment

0 Comments