គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយផ្តល់ជូនគ្រួសាររងគ្រោះភ្លើងឆេះផ្ទះ



ថ្ងៃអាទិត្យទី២០ ខែកុម្ភះ ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុំ រាត្រី 

អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ជ័យ ណារី 

ព្រមទាំងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាស្រុក បានអញ្ជើញចុះនាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចកិត្តិព្រទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះភ្លើងឆេះផ្ទះ ៤គ្រួសារកាលពីពេលថ្មីៗនេះ នៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ៣គ្រួសារ និង នៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ០១ គ្រួសារ 


សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឱកាសនោះក្នុងនាមសាខាកាកបាទក្រហមកម្ពុជា ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។


ទីណាមានទុកលំបាកទីនោះមាន កាកបាទក្រហមកម្ពុជាចុះជួយ ដោយមិនមានការរើសអើងនោះឡើយ គ្រប់ទីកន្លែងគ្រប់ពេលវេលា ក្នុងសកម្មភាពមនុស្សធម៌ ។អំណោយមកផ្តល់ជូននាពេលនេះជាការគិតគូរដោះស្រាយការលំបាកពុកម៉ែបងប្អូនបានមួយគ្រា ទោះបីជាមិនបានគ្រប់ទៅតាមតម្រូវការទាំងស្រុងនោះ ជាវប្បធម៌ចែករំលែក 


អំណោយទទួលបានក្នុង១គ្រួសារអង្ករ២៥ គីឡូក្រាម ត្រីខ១០ កំប៉ុង មី១កេសតូច ទឹកសុីអុីវ ០៣ដប មុង១ ភួយ១ សារុង១ ក្រមា ០១អាវយឺត  ប្លាស្ទិក ១ផ្ទាំង កន្ទេលជ័រ០១ ឆ្នាំង២ ចាន  ស្លាបព្រា ០៥ ធុងទឹកជ័រចំណុះ ៦០លីត្រ ០១ និង ថវិកា ១លានរៀល 

Post a Comment

0 Comments